Tuesday, March 8, 2016

លោក ស សុខា : អ្នកម្តាយខ្ញុំត្រូវគេបង្ខំអោយរៀបការជាមួយលោកឪពុកខ្ញុំ(សម្តេច ស ខេង)

12799061_1749325035301794_3353750350914938183_n

ព្រៃវែង៖​ លោក​ ស​ សុខា​ អ្នកតំណាងរាស្ត្រ​វ័យក្មេង​ មណ្ឌល​ ព្រវែង​ និងជា​ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តព្រៃវែង​ ថ្លែងនាឱកាស​ ដែលលោក​ អញ្ជើញជា​អធិបតី​ក្នងពិធី​ អបអរសាទរ​ គ្រួសារសាមគ្គី​ និងខួបលើកទី១០៥​ ទិវានារីអន្តរជាតិ​ ៨មីនា​ ឃុំ​ កំពង់ឬស្សី​ ស្រុក​ ពោធិរៀង​ ខេត្ត​ ព្រៃវែង​ កាលពីថ្ងៃទី៨​ ខែមីនា​ ឆ្នាំ២០១៦​ ថា​ "​ អ្នកម្តាយរបស់ខ្ញុំ ត្រូវបាន​ពួក​ ប៉ុល​ ពត​ បង្ខំអោយ​រៀបការ​ជាមួយ​លោកឪពុក​របស់ខ្ញុំ​ " ​គឺលោកជំទាវ​ ញ៉ែម​ សាខន​ ស​ ខេង​ ត្រូវបានពួក​ ប៉ុល​ ពត​ បង្ខំអោយ​រៀបការ​ជាមួយ​ សម្តេចក្រឡាហោម​ ស​ ខេង​ ។​ ជាងនេះទៅទៀត​ លោក​ ស​ សុខា​ ក៏បន្ថែមទៀតថា​ " លោកជំទាវ​ ញ៉ែម​ សឿន​ ជា​ ស៊ីម​ ក៏ត្រូវ​ពួក​ ប៉ុល​ ពត​ បង្ខំអោយ​រៀបការ​ជាមួយ​សម្តេច​ ជា​ ស៊ីម​ ដែរ​ ។​ ការថ្លែងបែបនេះ​ លោក​ ស​ សុខា​ ចង់បង្ហាញថា​ សម័យ​ ប៉ុល​ ពត​ ៣ឆ្នាំ​ ៨ខែ​ ២០ថ្ងៃ​ មិនមាន​សិទ្ធិនារី​ ៨មីនាទេ​ នៅកម្ពុជា​ គឺ​ ស្ត្រីត្រូវគេបង្ខំ​អោយរៀបការ​ជាមួយបុរស​ ដែលមិនស្គាល់គ្នា​ មិនបានស្រលាញ់គ្នា​ និងបង្ខំអោយ​ធ្វើការងារធ្ងន់ៗ​ ជាច្រើនទៀត​ ។​ ក្រោយថ្ងៃ៧​ មករា​ ១៩៧៩​ នារី​ ក៏ចាប់ផ្តើម​មានសិទ្ធិ​ សេរីភាព​ គ្រប់យ៉ាង​ស្មើនឹង​បុរស​ មកដល់បច្ចុប្បន្ន​ ។​ ប៉ុន្តែ​លោក​ ស​ សុខា​ បញ្ជាក់​បែបកំប្លែងថា​ " សិទ្ធិនេះមានព្រំដែន "​ មិនមែន​អាងតែ​សិទ្ធិស្មើបុរស​  បុរសធ្វើអី​ ក៏ធ្វើតាមដែរ​ មិនកើតទេ​ ។​ ឧទាហរណ៍ថា:​ បុរសដើរដាច់យប់​ បុរសផឹកស្រា​ ចូលបារ​ ចូលខារ៉ាអូខេ​ យើងជានារី​ ទៅចូលដែរ​នោះទេ​ ។​ អាច​មានអ្នកខ្លះ​ ចូលបានដែរ​ មិនមែន​ថាអត់​ទាំងអស់នោះទេ ។​

ក្នុងឱកាសនោះផងដែរ​ លោក​ ស​ សុខា​ ក៏បាន​បញ្ជាក់ដែរថា​ ព្រះរាជាណាចក្រកម្ពុជាយើង​ ជាប់ចំណាក់ថ្នាក់​លេខ១​ ក្នុងប្រទេសអាស៊ីយើងនេះ​ ក្នុងការជំរុញ​ និង​លើកកំពស់ស្ត្រី​​ អោយចូលរួម​ ក្នុងវិស័យរាជការ​ ទាំងការដឹកនាំ​ និងការចូលរួម​សំរេចចិត្ត​បញ្ហាសង្គមធំៗ​ វិស័យឯកជន​ និងវិស័យសង្គមស៊ីវិល​ ជាដើម​ ។​ ជាក់ស្តែង​ កម្ពុជាយើង​ មានអ្នកដឹកនាំជាស្ត្រី​ជាច្រើនរូប​ ដូចជា៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​ ម៉ែន​ សំអន​ រដ្ឋមន្ត្រីក្រសួង​ ទំនាក់ទំនងរដ្ឋសភា​ ព្រឹទ្ធសភា​ និងអធិការកិច្ច​ លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​ កិច្ចការនារី​  លោកជំទាវ​រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ និងវិចិត្រសិល្ប:​ និងលោកជំទាវ​ ដែលជា​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គនាយក​ អគ្គនាយករង​ ប្រធាននាយកដ្ឋាន​ អនុប្រធាននាយកដ្ឋាន​ ប្រធានការិយាល័យ​ អនុប្រធានការិយាល័យ​ អភិបាលរងខេត្ត-រាជធានី ​ប្រធានមន្ទីរ អង្គភាព​ខេត្ត-រាជធានី​ ស្នងការរង អភិបាលរងស្រុក/ក្រុង/ខណ្ឌ​ អធិការរង​ រហូតដល់ប្រធានភូមិ​ ជាដើម។

សូមបញ្ជាក់ផងដែរថា: ក្នុង ១ថ្ងៃគឺ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ​លោក ស សុខា និងលោកស្រី បានអញ្ជើញចូលរួមកម្មវិធី ចំនួន ៣ ដែលកម្មវិធីទី១៖ កម្មវិធី ដើររើសសំរាម ជុំវិញ និងក្នុងផ្សារអ្នកលឿងត្រៀយខាងកើត ជាមួយក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមរក៍ ជិត ៣០០នាក់ ក្នុងគោលបំណង ជំរុញអោយបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ មានការយកចិត្តទុកដាក់ថែរក្សាអនាម័យ បរិស្ថានទាំងអស់គ្នា ដើម្បីអោយផ្សារអ្នកលឿងត្រើយខាងកើតនេះ មានសោភ័ណភាពល្អ គ្មានសំរាម និងឆ្លៀតសួរសុខទុក្ខបងប្អូនអាជីវករលក់ដូរក្នុងផ្សារផងដែរ ។ ចំណេកឯកម្មវិធីទី២៖ អបអរសាទរ ទិវានារីអន្តរជាតិ ៨មីនា នៅស្រុពាមរក៍ ដដែល ក្នុងនោះមានការចូលរួមពីសំណាក់បងប្អូនស្ត្រីយើងចំនួន ៣០០នាក់ ចប់កម្មវិធី សំណេះសំណាល លោក ស សុខា ក៏បានផ្តល់ជូននូវទ្រនាប់ដៃដល់បងប្អូនស្ត្រីទាំងអស់ នូវ សារ៉ុង ១សម្រាប់ និងថវិកា ២០០០០រៀល ក្នុងម្នាក់ៗផងដែរ ។ ដោយឡែកកម្មវិធីទី៣៖ អបអរសាទរ គ្រួសារសាមគ្គី និងខួបលើកទី១០៥ ទិវានារីអន្តរជាតិ ៨មីនា នៅក្នុងឃុំកំពង់ឬស្សី ស្រុកពោធិរៀង ដែលមានការចូលរួមពីសំណាក់បងប្អូនស្ត្រីយើង ចំនួន ១៥០នាក់ ។​ ចប់ពិធី សំណេះសំណាល លោក ស សុខា បានផ្តល់នូវសារ៉ុង ១សម្រាប់ និងក្រម៉ា ១សម្រាប់ ក្នុងម្នាក់​ ព្រមទាំងរៀបចំពិធី ហូបបាយសាមគ្គី និងមើលតន្ត្រី កំប្លែងនាយក្រឹម ទៀតផង ៕

12802798_468907576634017_3529297987297689405_n

12801444_1678401092437862_7092369646173797554_n

12801312_1678400902437881_7711064623702788572_n

12821523_1678401272437844_4829920942875582220_n

12804780_1678401095771195_3171029896116571942_n

12799204_1678401299104508_5520568888410900796_n

12321593_1678401149104523_5831205770564436836_n

12495240_1678401295771175_7371486054745158640_n

12799095_764022277061665_4621962113284789672_n12801385_764022320394994_5819217970961585734_n

12803059_1585943605061724_2276510427140368949_n12833430_764433477020545_787210676_n

12806041_1585943755061709_4333204201353902329_n

12802721_1585943895061695_4602318244100904297_n

12782470_764432860353940_1274665664_n12804052_764432743687285_544643113_n

12064209_764461107017782_2032522206_n10608877_764461177017775_595492078_n

12804256_764461213684438_1496503246_n12833338_764461260351100_757421798_n

 

 

 

0 comments:

Post a Comment