Thursday, March 3, 2016

សម្តេច ហ៊ុន សែន ស្រក់ទឹកភ្នែក ត្រឹមពាក្យ ៣ឃ្លា

12799047_1583637265292358_4861499927835463379_n


ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្រក់ទឹកភ្នែកភ្លាមៗ បន្ទាប់ពីកាន់ប៊ិចសរសេរពាក្យ ៣ឃ្លា ក្នុងឱកាស ដែលសម្តេចអញ្ជើញដ៏ខ្ពង់ខ្ពស់ដាក់កម្រងផ្កា និងគោរពដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា និងជាសមាជិក កម្មាធិការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ ដែលត្រូវជាស្វាមីលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច កាលពីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះ ។ តាមរយៈចំណារបស់សម្តេចនាយករដ្ឋមន្ត្រី ៣ឃ្លាខាងក្រោម គឺបញ្ជាក់យ៉ាងច្បាស់ថា សម្តេច ពិតជាមានការសោកស្តាយ និងអាឡោះអាល័យ ឯកឧត្តម ប៉េង ប៉ាត់ ខ្លាំងណាស់ ក្នុងន័យនោះ សម្តេច បានសរសេរថា ៖
-យើងនៅជាមួយគ្នាក្នុងគ្រាលំបាកបំផុត
-ពេលនេះខ្ញុំមកជូនដំណើរជាលើកចុងក្រោយ លែងបានជួបគ្នារហូត
-ខ្ញុំនៅចងចាំមិត្តរហូតដល់ថ្ងៃខ្ញុំស្លាប់ ។



រូបភាព: Face book


12790876_1583636731959078_7673423119791801518_n

12803033_1583637131959038_2375128002159435910_n

12821413_1583637278625690_8983176898684182167_n

0 comments:

Post a Comment