Monday, March 21, 2016

សម្តេច ស ខេង ប្រកាសផ្ទេរតួនាទីអភិបាលខេត្តកំពត

12063827_1213163182034805_5752514721865635234_n

News New: នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ  សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី  បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងចូលកាន់មុខតំណែងជា អភិបាលខេត្តកំពត។ ឯកឧត្តម ចាន់ ចេស្តា ត្រូវបានតែងតាំងជា អភិបាលនៃគណៈអភិបាលខេត្តកំពត ជំនួសឯកឧត្តម  ខូយ ឃុនហ៊ួរ ដែលត្រូវបានផ្ទេរទៅកាន់មុខតំណែង ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ៕ ក្នុងឱកាសនោះដែរ ក៏មានការចូលរួមពីសំណាក់​ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្តកំពត និងអង្គភាព មន្ទីរ មន្ត្រីជុំវិញខេត្តទាំងមូល ៕

1930161_1213145788703211_8594212003562530117_n

12805722_1213145772036546_6463000952963373306_n

0 comments:

Post a Comment