Recent Posts

Seo Services

សម្តេច ហេង សំរិន ទទួលជួបអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ


12891604_961922580544174_2409723519502087212_o


News New : នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះ  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយលោក ហុង គីជុល ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ ប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ ចូលជួបសំដែងការគួរសម និងជម្រាបលា នាវិមានរដ្ឋ សភាជាតិ ។ នាឱកាសនោះ លោក ហុង គីជុល បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតអោយលោក ចូលជួបសំដែងការគួរសម និងជម្រាបលានៅពេលនេះ។ជាងនេះទៅទៀត លោកបានថ្លែងអំណរគុណដល់គ្រប់ស្ថាប័នទាំងអស់របស់ប្រទេសកម្ពុជា ដែលបានជួយសម្រួលគ្រប់កិច្ចការ ក្នុងបំពេញការងាររបស់លោក នៅក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជានោះ។ ថ្លែងតបទៅកាន់លោក ហុង គីជុល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរចំពោះលោកឯកអគ្គរដ្ឋទូត ក៏ដូចជា សាធារណរដ្ឋប្រជានិត ប្រជាធិបតេយ្យ កូរ៉េ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់បង្កើនចំណងមិត្តភាពជាមួយ នឹងប្រទេសកម្ពុជា ។ ជាងនេះទៅទៀត សម្តេចអគ្គមហាពញាចក្រី ក៏បានជូនពរដល់លោកឯកអគ្គរដ្ឋទូត ក្នុងការវិលត្រឡប់ទៅមាតុប្រទេសវិញ សូមទទួលនូវសុខ សុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ច៕


12440643_961922410544191_4024471348036900104_o


12888612_961922480544184_6557432697286872076_o





សម្តេច ហេង សំរិន ទទួលជួបអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ សម្តេច ហេង សំរិន ទទួលជួបអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ Reviewed by Unknown on 11:30:00 PM Rating: 5

No comments:

Powered by Blogger.