លោកជំទាវ ជា សុគុណ ជា សុមេធី ផ្តល់អំណោយដ៏ច្រើនសន្ធឹកសន្ធាប់ដល់មណ្ឌលក្មេងកំព្រា ៣កន្លែងក្នុងក្រុងព្រៃវែង

ព្រៃវែង ៖ លោកជំទាវ ជា សុគុណ ភរិយាឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ បាន អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ចេករំលែងក្តីស្រលាញ់ និងផ្តល់ជាអំណោយ ដល់មជ្ឈមណ្ឌលក្មេងចំនួន ៣មណ្ឌល ដែលមានក្មេងកំព្រា សរុបចំនួន ១៧៧នាក់ ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ។ ក្នុងឱកាសនោះលោកជំទាវ បានប្រគល់អំណោយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ មណ្ឌលក្មេងកំព្រាទាំងបីកន្លែង រួមមាន៖ ថវិកា អង្ក គ្រឿង ឧបភោគ បរិភោគ សំភារ:ប្រើប្រាស់ និងសំភារ:សិក្សាមួយចំនួនទៀត ។ ក្រៅពីនេះ សំរាប់ប្អូនៗកុមារកំព្រា ទាំង ១៧៧នាក់ ក៏ទទួលបាននូវអំណោយដ៏ ថ្លៃថ្លាពីលោកជំទាវ ព្រមទាំងទទួលបាន ក្តីស្រលាញ់បំផុត ប្រៀបបានដូចជាម្តាយ ក្នុងន័យនេះ លោកជំទាវ ជា សុគុណ បានដឹកនាំ និងធ្វើជាចុងភៅដោយខ្លួនឯង ផ្ទាល់ ក្នុងការចំអិននូវអាហារដ៏ឈ្ងុយឆ្ងាញ់ ជូនដល់ប្អូនៗហូបទៀតផង ។ ទាំងនេះជាសកម្មភាព ដ៏ល្អថ្លៃថ្លាប្រកបដោយទឹកចិត្តអាណិតស្រលាញ់យ៉ាងជ្រាលជ្រៅបំផុតពីសំណាក់លោកជំទាវ ជា សុគុណ ជា សុមេធី ដែលបានយកចិត្តទុកដាក់ខ្ពស់គិតគូអំពីសុខទុក្ខ និងការលំបាករបស់ក្មេងកំព្រាទាំងនេះ៕














លោកជំទាវ ជា សុគុណ ជា សុមេធី ផ្តល់អំណោយដ៏ច្រើនសន្ធឹកសន្ធាប់ដល់មណ្ឌលក្មេងកំព្រា
៣កន្លែងក្នុងក្រុងព្រៃវែង
Reviewed by Unknown
on
5:15:00 PM
Rating:
No comments: