Tuesday, March 15, 2016

ពិតជាអស្ចារ្យ! សាលាក្រុងព្រះសីហនុ ចាប់រថយន្តដឹកដី ៦គ្រឿង

944901_1758721851013938_4122749858830048143_n


ព្រះសីហនុ៖ តាមការអោយដឹង តាមរយ:ការសរសេរបង្ហោះរបស់លោក អ៊ី សុខឡេង អភិបាលនៃអភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃ១៥ ខែមីនា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ សាលាក្រុងព្រះសីហនុ បានចាប់ឃាត់រថយន្តដឹកដីចំនួន ៦គ្រឿង ដែលបានដឹកដី និងធ្វើអោយជ្រុះដីលើថ្នល់ និងធ្វើអោយខូចផ្លូវថ្នល់ទៀត ផង ។  ភ្លាមៗនោះរដ្ឋបាលក្រុងព្រះសីហនុ វិធានការអោយម្ចាស់រថយន្តទាំងនោះធ្វេីកិច្ចសន្យា ៣ចំណុចដូចខាងក្រោម ៖


១. ត្រូវចូកដី និងលាងដីចេញពីផ្លូវថ្នល់ឲ្យស្អាតវិញ
២. ត្រូវជួសជុលផ្លូវដែលខូចឡេីងវិញ
៣. ផ្លូវសុំច្បាប់ដឹកដីពីមន្ទីរសាធារណការខេត្តអោយបានត្រឹមត្រូវ ។




នៅក្នុងវិធានការទាំង ៣ចំណុចនោះ សាលាក្រុងព្រះសីហនុ មិនបានផាកពិន័យជាប្រាក់នោះទេ ដោយសារនេះជាលេីកទី១ ហេីយម្ចាស់រថយន្តក៏បានយល់ព្រមអនុវត្តតាមចំណុចទាំង ៣ខាងលេី ដោយទទួលស្គាល់កំហុស ៕


10609615_1758721961013927_7915645798305811944_n


10372755_1758721944347262_5854463262446208655_n


10006946_1758721887680601_6807061286083560001_n


12814298_1758721974347259_1390280489741128762_n


12832526_1758722001013923_2365709279731661679_n



0 comments:

Post a Comment