Thursday, March 24, 2016

ឯកឧត្តម ជា សុមេធី ប្រកាសបញ្ចុះតំលៃអគ្គិសនី ក្នុងខេត្តព្រៃវែង

11222626_1572533593060294_4695294390847840113_n


News New: ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចុះបេីកការដ្ថានស្ថាបផ្លូវបេតុងមួយខ្សែប្រវែង ៣៥០០ ម៉ែត្រ ស្ថិតក្នុងភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដេីម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ឆ្លៀតនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ជា សុមេធី បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តព្រៃវែងទាំងមូល ដោយសារមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជាណាចក្រកម្ពុជា បានសំរេចបញ្ចុះតំលៃអគ្គិសនីប្រេីប្រាស់ ដូចខាងក្រោម៖
សំរាប់ក្រុងព្រៃវែង៖


១.ចំនួនប្រេីប្រាស់ ១០គីឡូវ៉ាត់ ចុះក្រោម តំលៃ ៤៨០រៀល ក្នុង​ ១គីឡូវ៉ាត់

២.ចំនួនប្រេីប្រាស់ ១០គីឡូវ៉ាត់ ឡេីងលេី តំលៃ ៧៨០រៀល ក្នុង ១គីឡូវ៉ាត់។

តាមបណ្តាស្រុកនានា៖
១.ចំនួនប្រេីប្រាស់ ១០គីឡូវ៉ាត់ ចុះក្រោម តំលៃ ៤៨០រៀល ក្នុង​ ១គីឡូវ៉ាត់
២.ចំនួនប្រេីប្រាស់ ១០ គីឡូវ៉ាត់ ឡេីងលេី តំលៃ ៨០០រៀល ក្នុង ១គីឡូវ៉ាត់ ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុមេធី ក៏បានចែកនូវមួកសុវត្ថិភាព និងអាវកាក់សំគាល់ខ្លួន ដល់បងប្អូនអ្នកប្រកបមុខររបបរត់ម៉ូតូឌុប និងអ្នករត់កង់បី ចំនួន ១០០នាក់ផងដែរ។

សកម្មភាពទាំងបីខាងលើនេះ បានស្តែងអោយឃើញថា ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានដើរតួជាឪពុកម្តាយដ៏ល្អ យល់សុខទុក្ខ ដោះស្រាយបញ្ហាជូនរាស្ត្រ និងគិតគូរដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ដែលជាសំណាងសម្រាប់ខេត្តព្រៃវែងទាំងមូល៕

297513_224558397898838_2555097848995525112_n


12063846_1572533686393618_9066046954499347941_n


12321340_1572533839726936_1753810126615192164_n


1455010_1572533749726945_4172056096904434323_n


946198_224558284565516_4642600251986724477_n


1927743_224558211232190_7284653945723650369_n


12524399_1587589138234280_5299241424891750068_n



0 comments:

Post a Comment