Recent Posts

Seo Services

បុរសកំសត់ដាច់ចិត្តចងកសម្លាប់ខ្លួនយ៉ាងអាណោចអាធម ស្រុកកំចាយមារ ខេត្តព្រៃវែង

12802758_1563992860581819_8658359689653217255_n

ព្រៃវែង៖ បុរសម្នាក់ បានសំរេចចិត្តចងក សម្លាប់ខ្លួន យ៉ាងអាណោចអាធម កាលពីវេលាម៉ោង ៧ និង ១០នាទី ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៦ នៅត្រង់ចំណុចលើកញ្ចុះមួយកន្លែង ក្នុងវត្តឈូក ចម្ងាយប្រហែលជា ៣០ម៉ែត្រ ខាងជើងព្រះវិហារ ស្ថិតក្នុងភូមិឈូក ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ។
លោកវរសេនីយ៍ទោ ស៊ីវ សុខុម អធិការនគរបាលស្រុកកំចាយមារ បានឲ្យដឹងថា នៅវេលាម៉ោង ៧ និង ១០ នាទី សមត្ថកិច្ចនគរបាល បានទទួលព័ត៌មានពីលោក មេភូមិឈូក ថា៖ មានមនុស្សចងកនៅលើកញ្ចុះ ហើយក្រោយពីបានទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ចនគរបាល បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យសាកសព ។ សពត្រូវបានគេស្គាល់ថាឈ្មោះ ឆាំ ភេទប្រុស អាយុ ៣៣ឆ្នាំ មានស្រុកកំណើត នៅភូមិក្តឿងរាយ ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។បច្ចុប្បន្នមកធ្វើជាកូនសិស្សរបស់លោក នៅវត្តឈូក ដើម្បីព្យាបាលជម្ងឺសសៃប្រសាទរបស់ខ្លួន អស់រយះពេលជាច្រើនឆ្នាំមកហើយ ។ ក្រោយពេលសមត្ថកិច្ចធ្វើការត្រួតពិនិត្យឃើញថា៖ សាកសពពិតជាធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯង ពិតប្រាកដមែន ដោយមូលហេតុមានជម្ងឺសរសៃប្រសាទ ។ បច្ចុប្បន្នសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖ Facebook

12799391_1563992833915155_279756763411901994_n
បុរសកំសត់ដាច់ចិត្តចងកសម្លាប់ខ្លួនយ៉ាងអាណោចអាធម ស្រុកកំចាយមារ ខេត្តព្រៃវែង បុរសកំសត់ដាច់ចិត្តចងកសម្លាប់ខ្លួនយ៉ាងអាណោចអាធម ស្រុកកំចាយមារ ខេត្តព្រៃវែង Reviewed by Unknown on 1:14:00 AM Rating: 5

No comments:

Powered by Blogger.