Wednesday, March 23, 2016

លោក ហែម ដារិទ្ធ ផ្តល់មួកសុវត្ថិភាព និងអាវកាត់ចំណាំងពន្លឺ ដល់មន្ត្រីសន្តិសុខខណ្ឌពោធិ៍សែនជ័យ

1688770_530503077130835_6614953925599042405_n


News New: រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ លោក ហែម ដារិទ្ធ អភិបាល នៃគណ:អភិបាលខណ្ឌ ពោធិសែនជ័យ បានប្រគល់មួកសុវត្តិភាពចំនួន ៥០មួក និងអាវកាត់ចំណាំងពន្លឺ ចំនួន ៥០អាវ ដល់មន្ត្រីសន្តិសុខខណ្ឌពោធិសែនជ័យ ដើម្បីបំពេញការងារជូនប្រជាពលរដ្ឋក្នុងខណ្ឌពោធិសែនជ័យទាំងមូល ។ តាមលោក ហែម ដារិទ្ធ បានបញ្ជាក់ថា អំណោយមួកសុវត្ថិភាពចំនួន ៥០មួក ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនផលិតមួកសុវត្ថិភាពឡាក់គី(LUCKY) និងអាវកាក់ចំណាំងពន្លឺចំនួន ៥០អាវ ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន( LENG LARN) ឯកទេសពន្លឺចង្កៀងរថយន្តតាមស្តង់ដាច្បាប់ ។


លោក ហែម ដារិទ្ធ ក្នុងនាមគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងអរគុណយ៉ាងជ្រាវជ្រៅដល់ក្រុមហ៊ុនទាំងពីរ ដែលបានមើលឃើញពីការខ្វះខាតរបស់មន្ត្រីសន្តិសុខ ដោយបានផ្តល់សម្ភារៈខាងលើ ដើម្បីជាការជួយសម្រួលដល់មន្ត្រីយើងក្នុងពេលបំពេញការងារ និងជាការលើកទឹកចិត្តផងដែរ៕


1425585_530503173797492_7403962986374645315_n


1919355_530503023797507_6741655416218924180_n


1493268_530503330464143_8745393226669849767_n


10411323_530503003797509_9034388642109236138_n

0 comments:

Post a Comment