Wednesday, March 9, 2016

លោក ប៉ា សុជាតិវង្ស ស្នើសុំភាគីជប៉ុនពន្លឿនការផ្តល់រថយន្តក្រុងទាំង ១៨០គ្រឿង

12809842_522473071268009_1502941919_o

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការចូលរួមប្រើប្រាស់រថយន្តក្រុងសាធារណ: កាន់តែច្រើន មាន័យស្មើនឹងយើងទាំងអស់គ្នាកំពុងចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការចំណាយផ្ទាល់ខ្លួន និងរដ្ឋកាត់បន្ថយបាននូវរាល់ការបំពុលបរិស្ថាន ជាដើម ។ ជាងនេះទៅទៀត ក្នុងកិច្ចជំនួបពិភាក្សារវាងរដ្ឋបាលសាលារាជធានីភ្នំពេញ ជាមួយនឹង អង្គការ JICA ដើម្បីពិនិត្យលំអិតលើការបន្ថែមខ្សែរត់រថយន្តក្រុងសាធារណ:របស់រដ្ឋបាលសាលារាជធានីភ្នំពេញ ក្នុងលោក ប៉ា សុជាតិវង្ស បានស្នើសុំអោយភាគីជប៉ុន ពន្លឿនការផ្តល់រថយន្តក្រុងទាំង ១៨០គ្រឿង ដើម្បីសម្រួលទុក្ខលំបាកនៃការស្ទះផ្លូវជូនបងប្អូនប្រជាពលរដ្ឋយើង ៕

អត្ថបទ៖ លោក សារ៉ន

12180604_522473051268011_1882698305_o

12822799_522473041268012_1183881318_o

12825448_522473044601345_1665199270_n

0 comments:

Post a Comment