Wednesday, March 23, 2016

ឯកឧត្តម កឹម ជាតិ​ នាំមូលនិធិសម្តេច ស ខេង ជាង១០លានរៀល ជូន ៥៤គ្រួសារ ស្រុកកំពង់ត្របែក

12038336_1001185116639366_1699437962981487391_n


News New: ឯកឧត្តម កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារស្រុកកំពង់ត្របែក ខេត្តព្រៃវែង កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ បាននាំយកមូលនិធិសប្បុរសធម៌សម្តេច ស ខេង និងលោកជំទាវ  ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៥៤គ្រួសារ ដែលសំរាលកូន និងគ្រួសារទទួលមរណភាព ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ មូលនិធិ ដែលបានផ្តល់នៅពេលនោះ សម្រាប់គ្រួសារសំរាលកូន ក្នុង ១គ្រួសារ ២០ម៉ឺនរៀល និងគ្រួសារទទួលមរណភាព ក្នុង ១គ្រួសារ ទទួលបាន ២០ម៉ឺនរៀលដែរ ។  សរុបទឹកប្រាក់ទាំង ៥៤គ្រួសារ អស់ទឹកប្រាក់ចំនួន ១០ ៨០០ ០០០រៀល (ដប់លានប្រាំបីសែនរៀល)។

គួររំលឹកផងដែរថា មូលនិធិសប្បុរសធម៌សម្តេច ស ខេង និងលោកជំទាវ ធ្វើការផ្តល់ជូនប្រជាពលរដ្ឋចំនួន ២ខេត្តគឺ ខេត្តព្រៃវែង និងខេត្តបាត់ដំបង ដែលផ្តល់ជូន សំរាប់គ្រួសារមានសមាជិកទទួលមរណភាព ២០ម៉ឺនរៀល និងគ្រួសារមានសមាជិកសំរាលកូន ២០ម៉ឺនរៀល ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ហើយមូនិធិនេះ បានផ្តល់ជូនប្រជាពលរដ្ឋតាំងពីក្រោយបោះឆ្នោតឆ្នាំ២០១៣ មកម្លេះ ដែលគិតមកដល់ពេលនេះ មិនតិចជាងរាប់លានដុល្លារនោះទេ៕

3390_1001185379972673_7747769387054642759_n


8347_1001184839972727_1811220104700521490_n


67172_1001185666639311_8174789280999870171_n


734960_1001185443306000_5910864115270539694_n


993078_1001185579972653_6819095006762841058_n


1044352_1001185203306024_1601656532218788557_n


1914741_1001184953306049_60448751242242923_n


10486213_1001184906639387_5560335257443861161_n


10650039_1001185253306019_2334883701267956631_n


11059838_1001185743305970_3110590254890794626_n


11163745_1001185063306038_5872730702171560165_n


12042634_1001185693305975_2146602704122804525_n


12049706_1001185546639323_7768230814754348477_n


12107032_1001184653306079_6159304919249058965_n


12108753_1001184566639421_2862873871761750861_n


12189623_1001184609972750_5529848155349695320_n


12472304_1001185506639327_1948797118451793996_n


12472348_1001185293306015_7441149948703192696_n


12472739_1001184706639407_3089573121850963238_n


12670795_1001184523306092_5246764451977471746_n


12794595_1001184786639399_9096505063743592473_n


12801561_1001185006639377_2180586474589057339_n


12803086_1001185156639362_26841465341780012_n


12809626_1001185796639298_5517865027699324570_n


47256_1001185953305949_295035549941210440_n

0 comments:

Post a Comment