Recent Posts

Seo Services

ឯកឧត្តម ឡោក ហ៊ួរ ចែកមួកសុវត្ថិភាពដល់ពលរដ្ឋ ១០០០នាក់ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង

1010632_246883768984413_5362360744167300301_n


បាត់ដំបង៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ នេះ ឯកឧត្តម ឡោក ហ៊ួរ តំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជាគណ:កម្មាធិការកណ្តាល ចុះជួយស្រុកសង្កែ ខេត្តបាត់ដំបង រួមនិងក្រុមការងារ បានអញ្ជើញចុះសំណេះសំណាល សួសុខទុក្ខបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំរការ ចំនួន ១០០០នាក់ ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តមក៏បានពន្យល់ណែនាំបងប្អូនប្រជាពលរដ្ឋអោយថែរក្សាសុខភាពល្អ និងកុំមានការកុំរើសអើងគ្នា គោរពស្រលាញ់គ្នាទៅវិញទៅមកក្នុងនាមជាខ្មែរដូចគ្នា ។ ជាពិសេសឯកឧត្តម ក៏បានពាំនាំប្រសាសន៍សួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំធំៗរបស់ គណបក្សប្រជាជនកម្ពុជា គឺលោកតែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ។ ជាក់ស្តែងគឺ សម្តេចក្រឡាហោម សខេង និងលោកជំទាវ ជានិច្ចកាល តែងតែយកចិត្ទុទុក ដាក់មកលើមូលដ្ឋានខេត្តបាត់ដំបងខ្លាំងណាស់ ក្នុងនាមតំណាងរាស្ត្រប្រចាំមណ្ឌលបាត់ដំបងនោះ ។ ហើយសម្តេចក្រឡាហោម និងលោកជំទាវ ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងសូមអោយបងប្អូនទាំងអស់ រួមគ្នាគោរពច្បាប់ចរាចរណ៏ថ្មី ដោយពេលបើកបរត្រូវពាក់មួកសុវត្តភាព ចេះគោរពសិទ្ឋគ្នាទៅវិញមក និងធ្វើយ៉ាងណាកុំអោយកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ ព្រោះវាធ្វើអោយយើងរបួស ពិការ និងស្លាប់បាត់បង់ជីវិតក្នុងមួយពព្រិចភ្នែក ។ នាឱកាសនោះផងដែរ ឯកឧត្តម ឡោក ហ៊ួរក៏បានចែកមួកសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលបានចូររួមក្នុងកម្មវិធីទាំង ១០០០នាក់ ផងដែរ៕


ប្រភព៖ Facebook


1375641_246883792317744_8009658423262664253_n


12418050_246883758984414_2116749722310891034_n

ឯកឧត្តម ឡោក ហ៊ួរ ចែកមួកសុវត្ថិភាពដល់ពលរដ្ឋ ១០០០នាក់ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ឯកឧត្តម ឡោក ហ៊ួរ ចែកមួកសុវត្ថិភាពដល់ពលរដ្ឋ ១០០០នាក់ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង Reviewed by Unknown on 9:59:00 PM Rating: 5

No comments:

Powered by Blogger.