Friday, March 18, 2016

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ ស សុខា ចុះព្យាបាលជំងឺពលរដ្ឋ ១៥០០នាក់​ ក្នុងស្រុកកញ្ច្រៀច​

947351_1683319035279401_3362330017623798669_n


ព្រៃវែង ៖ ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ លោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌល ព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោកស្រី បានដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចំនួន ១២៨រូប ចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺកុមារ ផ្នែកជំងឺសើរស្បែក ផ្នែកវះកាត់តូច ផ្នែកអេកូ ជំងឺភ្នែក និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាពលរដ្ឆចំនួន ១៥០០នាក់ ក្នុងបរវេណសាលាបឋមសិក្សាកញ្ច្រៀច ស្ថិតក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ នាឱកាសនោះដែរ លោក ស សុខា បានអំពាវនាវសុំអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួយបញ្ជូនកូនៗទៅចូលរៀនឲ្យបានគ្រប់ៗគ្នា និងរៀបចំអោយកូនៗសម្រាកក្នុងមុងការពារ ដើម្បីកុំអោយមូសខ្លាខាំដែលនាំអោយកើតជំងឺគ្រុនឈាម ឬ Zika ។ ចំណែកឯស្ត្រីៗ ដែលមានផ្ទៃពោះ គប្បីទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាព និងលេបថ្នាំជាតិដែក យ៉ាងតិច ៩០គ្រាប់មុនសម្រាល ។ ហើយនៅពេលឆ្លងទន្លេ ត្រូវទៅសម្រាលនៅមណ្ឌលសុខភាព ចៀសវាងសម្រាលតាមបែបបុរាណ ដែលអាចនាំមានបញ្ហាដល់ម្ដាយ និងទារក ។ យើងឃើញថា ក្រៅពីវិស័យធំៗទាំងបួន ដែលលោក ស សុខា បាន និងកំពុងធ្វើ ដូចជា៖ វិស័យអប់រំ វិស័យកីឡា វិស័យយុវជន និងវិស័យចរាចរណ៍ ពេលនេះលោក បានបង្កើតអោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា មួយទៀត ដើម្បីចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋយើងថែមមួយទៀត ក្នុងគោលដៅ ជំរុញ និងការពារ ព្រមទាំងព្យាបាល សុខភាពជូនប្រជាពលរដ្ឋ ចៀសផុតពីបញ្ហាឈឺថ្កាត់ផ្សេងៗ និងគ្រោះអកុសលដោយសារជំងឺផ្សេងៗនោះ។


ការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋទាំង ១៥០០នាក់ នៅក្នុងស្រុកកញ្ច្រៀច ខេត្តព្រសវែង នៅពេលនេះ គឺផ្តល់ជូនដោយឥតគិតថ្លៃ និងប្រកបដោយការយកចិត្តទុកដាក់បំផុត ពីសំនាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ទាំង ១២៨រូប ។ នេះជាសកម្មភាពដ៏ល្អ របស់យុវជនគណបក្សប្រជាជនកម្ពុជា បាន និងកំពុងធ្វើគ្រប់ពេលវេលាសម្រាប់ប្រជាពលរដ្ឋកម្ពុជា ៕


1935289_1683319055279399_3866788266867670035_n


1517707_1683319238612714_3714988570697230680_n


735121_1683319998612638_2890448789190212372_n


1914711_1701098283465164_5407034924150094124_n


1970536_1683319798612658_475485597636463065_n


10262224_1683319338612704_3384055232404813938_n


10606319_1701098306798495_7790948023455861861_n


12744336_1683320275279277_5821506755633509119_n


12495155_1683320361945935_7792560315234998041_n


12523861_1683319241946047_6461412263049702976_n


10414635_1683319381946033_8727006793514046216_n


0 comments:

Post a Comment