Recent Posts

Seo Services

សម្តេច ស ខេង ផ្តល់អំណោយដល់កងវិស្វកម្មស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា ឡាវ

12321186_1569987829982322_2163394592813313436_n


News New: កាលព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយ ព្រមទាំងត្រួតពិនិត្យការដ្ឋានសំណង់កងកម្លាំងវិស្វកម្ម អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថាបនាផ្លូវតាមបណ្តោយខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-ឡាវ ចាប់ពី RN7 ដុងក្រឡ-ទន្លេសេកុង ខេត្តស្ទឹងត្រែង ទិសភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា។
អញ្ជើញអមដំណើរគណះអធិបតីនាឱកាសនោះមានឯកឧត្តមជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំជុំវិញខេត្តនិងកងកម្លាំងវិស្វកម្ម យ៉ាងច្រើនកុះករ។
ថ្លែងទៅកាន់កងកម្លាំងវិស្វកម្ម អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនាពេលនោះសម្តេចក្រឡាហោម ស ខេង បានសំដែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់នាយ នាយរង និងពលទាហ៊ានទាំងអស់ដើម្បីកសាងនូវខ្សែក្រវ៉ាត់ព្រំដែនមួយប្រកបដោយសន្តិភាពនិងការអភិវឌ្ឍន៍។
ក្នុងឱកាសនោះសម្តេចក្រឡាហោម ស ខេង ក៏បាននាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅចែកជូនដល់កងកម្លាំងវិស្វកម្មយើងផងដែរ៕

1934830_1569987573315681_5616878786097725633_n


10394586_1569987513315687_3571859569934618627_n


10406761_1569987623315676_4010550872767007080_n


1918955_1569988099982295_8586240969874572230_n


1927718_1569988006648971_511389163385506802_n


10410302_1569988203315618_550905882541797844_n


11230719_1569988283315610_5644260147605837208_n


12523864_1569987773315661_6784062908839553995_n


សម្តេច ស ខេង ផ្តល់អំណោយដល់កងវិស្វកម្មស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា ឡាវ សម្តេច ស ខេង ផ្តល់អំណោយដល់កងវិស្វកម្មស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា ឡាវ Reviewed by Unknown on 8:16:00 PM Rating: 5

No comments:

Powered by Blogger.