Recent Posts

Seo Services

ឯកឧត្តម ខេង ច័ន្ថា គោរពជូនពរសម្តេច ហេង សំរិន ទទួលពានរង្វាន់សន្តិភាព និងការអភិវឌ្ឍ

12321708_1868678243358711_6395309806715340404_n

News New:  ក្នុងឱកាសដ៏មហានក្ខត្តឬក្សវិសេសវិសាល និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលនូវពានរង្វាន់សន្តិភាព និងការអភិវឌ្ឍ ពីសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ ក្នុងនាមខ្ញុំបាទ និងក្រុមគ្រួសារ មាន សេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសំដែងនូវអំណរសាទរ ប្រកបដោយក្តីរំភើបរីករាយជាទីបំផុតជូនចំពោះ សម្តេចចក្រី ប្រធានរដ្ឋសភា ដែលនេះមិនត្រឹមតែជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់សម្តេច និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពរបស់ប្រជាជន និងប្រជាជាតិខ្មែរថែមទៀតផង។ពានរង្វាន់សន្តិភាព និងការអភិវឌ្ឍ ដែលត្រូវបានប្រគល់ជូន សម្តេចចក្រី ប្រធានរដ្ឋសភា នាពេលនេះគឺពិតជាស័ក្តិសមបំផុតចំពោះគំរូវីរភាព និងគុណបំណាច់ដ៏ ថ្លៃថ្លារបស់សម្តេច ក្នុងនាមជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម ក្នុងការតស៊ូរំដោះប្រទេសជាតិអោយរួចផុតពីរបបប្រល័យពូជសាសន៍ រួមចំណេកកសាងសុខសន្តិភាព កសាង ខឿនការពារជាតិ ការពារបូរណភាពទឹកដីកម្ពុជា ទទួលបានការឯកភាពជាតិ ផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ កំណែទំរង់ស៊ីជំរៅ និងការអភិវឌ្ឍប្រទេសជាតិអោយ បានរីកចំរើនលើគ្រប់វិស័យ ។


ខ្ញុំបាទ និងក្រុមគ្រួសារ ពិតជាមានមោទនភាពជាទីបំផុត និងសូមយកឱកាសដ៏ប្រសើរថ្លៃថ្លានេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុង លោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធិពរជ័យ បវរសួស្តី វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចចក្រី ប្រធានរដ្ឋសភា និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី  សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កំលាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំ និងអភិវឌ្ឍមាតុភូ​មិកម្ពុជាក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជនកម្ពុជា អោយកាន់តែរីកចំរើនឈានឆ្ពោះទៅរកភាពរុងរឿងសំបូរសប្បាយជានិច្ចនិរន្តតទៅ ។សូមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវភក្តីដ៏ស្មោះស្ម័គ្រ និងខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំ ។


សូមគោរពជូនពរពី  ឯកឧត្តម ខេង ច័ន្ថា ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈាង ឆវីវត្តី ព្រមទាំងក្រុមគ្រួសារ ៕


10501819_387354611438020_7246260817962530500_n12592516_1868678286692040_6601453177306647625_n

 
ឯកឧត្តម ខេង ច័ន្ថា គោរពជូនពរសម្តេច ហេង សំរិន ទទួលពានរង្វាន់សន្តិភាព និងការអភិវឌ្ឍ ឯកឧត្តម ខេង ច័ន្ថា គោរពជូនពរសម្តេច ហេង សំរិន ទទួលពានរង្វាន់សន្តិភាព និងការអភិវឌ្ឍ Reviewed by Unknown on 9:20:00 PM Rating: 5

No comments:

Powered by Blogger.