Tuesday, March 15, 2016

សំណើច៖ អន់ម្លេះ សូម្បីតែ ១០០រៀលក៏គ្មានដែរ

12516119_767848640012362_1348714066_n


សំណើច៖ និយាយពីរឿងបងប្អូនយើង អ្នកដើរសុំទាន ពីរនាក់ប្តីប្រពន្ធ ។ ល្ងាចមួយប្រពន្ធ បានដើរទៅសុំទានតាមធម្មតាដូចសព្វមួយដង ។ ពេលមកដល់ហាងស៊ុប មួយ មានភ្ញៀវកំពុងហូបយ៉ាងច្រើនសន្ធឹកសន្ធាប់ គាត់ក៏ដើរចូលទៅសុំតុមួយ មានបុរសៗ ៥នាក់ តានុយម៉ាបេន អ្នកខ្លះមានទាំង ID កាន់ទៀត ។ បងស្រីនោះគិតថា អញប្រាកដជាបានលុយច្រើនហើយ ក៏ប្រញាប់ចូលទៅលើកដៃសំពះសុំ "បងអើយ សុំ ១០០រៀល ទិញបាយហូប" ស្រាប់តែភ្ញៀវទាំងនោះ ក្រវីក្បាលឆ្លើយថា អត់ មានលុយទេ ។ អ្នកសុំទានស្រី ក៏ត្រឡប់មកវិញទាំងអស់សង្ឃឹម ។ បន្ទាប់ពីដើរសុំជាច្រើនកន្លែងអត់សូវបានសោះ គាត់ក៏ត្រឡប់ទៅផ្ទះវិញ ។ ពេលដល់ផ្ទះគាត់ កំពុង តែអង្គុយហូបស្រាសរ ១ដប​យ៉ាងសង្ហារ ក៏ស្រែកសួរប្រពន្ធថា  ម៉េចហើយម៉ែវា សុំបានទេថ្ងៃនេះ?


ប្រពន្ធឆ្លើយ៖ គ្មានបានទេវ៉ើយ!


ប្តីសួរបន្ត៖ ចុះអាម៉េច បានជាមិនបានអ៊ីចឹង?


ប្រពន្ធ៖ ហ៊ឺ! ថាយើងទៅវាអត់លុយ អត់ការងារធ្វើ សុខចិត្តកាត់កេរ្តិ៍ កាត់ខ្មាស ទៅលើកដៃសំពះសុំគេ ដឹងអីមានមនុស្សអត់ជាងយើងទៅទៀត សូម្បី តែ ១០០រៀលក៏គ្មានដែរ ។


ប្តី៖ ចុះភ្ញៀវណាក៏វាអន់ម្លេះ? មកពីម៉ែវាឯង ទៅសុំចំអ្នកខោមិនខោ អាវមិនអាវទេដឹង?


ប្រពន្ធ៖ ខោមិនខោ អាវមិនអាវស្អី! តានុយស្អាត បាត មានទូរស័ព្ទទំនើប មានទាំងIDទៀត ហើយហូបស៊ុប និងស្រាថ្លៃៗទៀត ។ ដល់ពេលខ្ញុំទៅសំពះសុំ ១០០រៀល ថាអត់មាន ។ ខ្ញុំកោតដែរនឹង កន្លែងលក់នឹងគេអោយជំពាក់រឺយ៉ាងម៉េច?


ប្តី៖ ចុះបើគាត់យ៉ាងនេះហើយ ម៉េចក៏ម៉ែវាឯង មិនអោយគាត់ ១០០ រឺ២០០រៀលទៅ ក្រែងយើងសុំគេបានខ្លះដែរអី? វាមិនអត់ដូចគាត់ពេក ដល់ថ្នាក់គ្មានសូម្បីតែ ១០០រៀលសោះ ៕


News New សុំអភ័យចំពោះបងប្អូនអ្នកសុំទាន មិនមែនជាការបង្អាប់អីទេ គ្រាន់តែជារឿងកំប្លែងប៉ុណ្ណោះ ។

0 comments:

Post a Comment