Tuesday, March 8, 2016

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ២ចំណុចសម្រួលសេវាសាធារណ:ជូនពលរដ្ឋ

12822195_522413661273950_365584596_n

ភ្នំពេញ៖ នៅក្នុងពិធី បើកសន្និបាត សុខាភិបាល លើកទី៣៧ របស់ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីូក្រសួងសុខាភិបាល ថ្លែងថា ក្រសួងសុខាភិបាល នឹងបន្ថែមការផ្តល់សាធារណ:ជូនប្រជាពលរដ្ឋអោយកាន់ប្រសើរថែមមួយកំរិតទៀត ក្នុងនោះទី១៖ គិតគូរពីបញ្ហាគុណភាពជាប្រចាំ  និងពង្រាយបុគ្គលិកជំនាញ ស្របតាមនិយាមបច្ចេកទេស នឹងរួមចំណែក ជាសក្តានុពលដល់ការលើកកំពស់គុណភាពនៃការផ្តល់សេវាសុខភាព និងទី២៖ ការចំណាយប្រាក់ហោប៉ៅរបស់ប្រជាពលរដ្ឋ លើការថែទាំសុខភាពមានកំរិតខ្ពស់ ភាគច្រើនលើសលប់ទៅលើការថែទាំសុខភាពក្នុងផ្នែកសុខាភិបាលឯកជន ។ ប្រការនេះ ប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប ប្រឈមមុខ នឹងការធ្លាក់ចូលទៅក្នុងភាពក្រីក្រ ដោយសារតែចំណាយលើការថែទាំសុខភាព ។ ដូច្នោះ ការចាំបាច់គឺត្រូវបង្កើនការវិភាជន៍ថវិកាជាតិសម្រាប់ការថែទាំសុខភាព និងប្រសិទ្ធភាពនៃការចំណាយសាធារណ: ដោយរាប់បញ្ចូលទាំងការចំណាយប្រាប់ហោប៉ៅរបស់ប្រជាពលរដ្ឋ ព្រមទាំងអភិវឌ្ឍប្រព័ន្ធគាំពារសុខភាពសង្គមមួយ ដែលធានាថា ប្រជាពលរដ្ឋគ្រប់រូប ទោះបីមាន ឬគ្មានលទ្ធភាពបង់ថ្លៃសេវា និងរស់នៅទីណាក៏ដោយ ត្រូវទទួលបានសេវាថែទាំសុខភាពមានគុណភាពនៅពេលត្រូវការ ៕

អត្ថបទ៖ លោក សារ៉ន

12834556_522413647940618_680339266_n

0 comments:

Post a Comment