Thursday, March 17, 2016

សម្តេច ហ៊ុន សែន ប្រើប្រាស់Facebook មិនមែនសំរាប់ប្រកួតជាមួយស្តេចFacebook ណាមួយឡើយ

10402518_1724055221151506_7407329263216876415_n

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី ប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតសាកលវិទ្យាល័យន័រតុន (Norton University) ចំនួន ៤០៧៣នាក់។ ក្នុងនោះក៏មាន និស្សិតដែលទទួលបានអាហារូបករណ៍ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ចំនួន ៨៩នាក់ផងដែ ។ វិស័យអប់រំកំពុងដើរតួនាទីយ៉ាងសំខាន់បំផុត ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស អោយឆ្លើយតបទៅនឹងតំរូវការជាក់ស្តែងរបស់សង្គម ទីផ្សារការងារ និងដើម្បីធានាអោយមានតុល្យភាព រវាងបរិមាណ និងគុណភាព ជាពិសេសស្របពេល ដែលវិស័យអប់រំនេះ កំពុងត្រូវបានកែទម្រង់ ។ រាជរដ្ឋាភិបាលតែងតែបានផ្តល់ឱកាសគ្រប់គ្រាន់ដល់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ក្នុងការពង្រឹងវិស័យអប់រំ ដើម្បីធានាបាននូវនិរន្តរភាពផ្នែកគុណភាពអប់រំ ដើម្បីលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាយើង ។




តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ កន្លងមក គឺបានផ្តល់ផលប្រយោជន៍យ៉ាងច្រើន សំរាប់ការអភិវឌ្ឍប្រទេសជាតិ ។ យុវជនសម័យនេះ មានឱកាសច្រើនណាស់ សំរាប់ការជ្រើសរើសការសិក្សា និងឱកាសការងារផ្សេងៗ ។ ដូច្នោះយុវជន ត្រូវតែចាប់ឱកាសនោះអោយបាន ហើយត្រូវគិតថា ចំណេះដឹងគឺជាទ្រព្យសម្បតិ្តដ៏វិសេសវិសាលបំផុតមិនអាចកាត់ថ្លៃបានឡើយ ។ជាងនេះទៅទៀត សម្តេចនាយករដ្ឋមន្ត្រី ក៏បានបង្ហើបអោយដឹងផងដែរថា ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ កម្ពុជានឹងបោះឆ្នោតផ្លាស់ប្តូរគណៈរដ្ឋមន្ត្រី ដើម្បីអោយការងារកាន់តែមានប្រសិទ្ឋិភាពល្អប្រសើរ ។ ក្នុងនោះសម្តេចបានបញ្ជាក់ថា ក្រសួងចំនួន ៨ក្រសួង នឹងត្រូវមានការផ្លាស់ប្តូរមន្រ្តីមួយចំនួន ហើយក៏មានអភិបាលខេត្តចំនួន ៤ខេត្ត ក៏ត្រូវផ្លាស់ប្តូមុនកាលកំណត់ ដែលរួមមាន៖ ខេត្តកំពង់ស្ពឺ កំពត ស្វាយរៀង និងបន្ទាយមានជ័យ ។ ការផ្លាស់ប្តូនេះមិនមែនមានន័យថា មន្ត្រីទាំងអស់នោះអាក្រក់នោះទេ គឺគ្រាន់តែស្ទក់ស្ពឹក និងការងារប៉ុណ្ណោះ ។


សំរាប់បញ្ហា​Facebook សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍សង្កត់ធ្ងន់ថា រាល់ថ្ងៃនេះ សម្តេចប្រើប្រាស់ប្រព័ន្ធ Facebook គឺដើម្បីទទួលរបាយការណ៌ព័ត៌មាន រឺសំណូមពរផ្សេងៗ ពីប្រជាពលរដ្ឋ  និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គឺសម្តេចតេជោ មិនបានយកប្រព័ន្ធFacebook នេះ ទៅធ្វើការប្រកួតប្រជែងចង់ឈ្នះចាញ់ ជាមួយ ស្តេច Facebook ណាមួយឡើយ ។ ចំណែកឯចំនួនអ្នក Like Facebook របស់សម្តេច ថាមកពីបរទេសច្រើននោះ សម្តេចបានបញ្ជាក់ថា អានឹងហើយវាកាន់ តែបញ្ជាក់អោយតែច្បាស់ថែមទៀត អំពីការគាំទ្រពីសំណាក់បរទេសចំពោះប្រមុខដឹកនាំកម្ពុជាយើង ដែលមាននយោបាយការបរទេសល្អ ។ នេះគឺជាមោទនៈភាព ដែលអន្តរជាតិគោរពស្រឡាញ់គាំទ្រ សម្តេចតេជោ ។ សម្តេចតេជោ គ្មានលទ្ឋភាព និងឥទ្ឋិពលឯណាទៅទិញ Likes ពីបរទេសដូចការលើកឡើង ដោយភាពល្ងង់ខ្លៅ ពីមេដឹកនាំបក្សប្រឆាំង និងកាសែតបរទេស កាលពីពេលថ្មីៗនេះឡើយ ។ កាលពីមុនគេជេរ គ.ជ.ប តែពេលនេះបើមិនព្រមទេ សូមទៅជេរហ្វេសប៊ុគទៅ ។ បើបាន ជាចាញ់ហើយ គឺទទួលយល់ព្រមចុះចាញ់ទៅ ព្រោះសម័យបច្ចេកវិទ្យាទៅហើយ ។


សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរជាមួយឪពុកម្តាយ អាណាព្យាបាល ដែលមានកូន ចៅបាន បញ្ចប់ការសិក្សានិងទទួលសញ្ញាបត្រថ្ងៃនេះ ។ នេះគឺដោយ សារការខិតខំប្រឹង ប្រែងរបស់យុវនិស្សិតម្នាក់ៗ ដែលត្រូវចងចាំថា សញ្ញាបត្រក្នុងប្រទេសគឺ មានតម្លៃជានិច្ច មិនដូចគណបក្សប្រឆាំង ដែលគ្មានអោយតម្លៃដល់ការសិក្សារបស់និស្សិតយើងឡើយ ៕


12484849_974001265981704_4898015899138147856_o

12795033_973997589315405_8244715069316035262_o

10264225_1724055257818169_4735501455727018895_o

12828958_1724055304484831_6485870280949398279_o

11700565_1724055324484829_5439497726132954885_o

12034345_1724055397818155_8013885745233301854_o

12671914_974000462648451_3363255774194694744_o

 

0 comments:

Post a Comment