Recent Posts

Seo Services

គេហទំព័រសារព័ត៌មានNews New អបអរសាទរ និងគោរពជូនពរឯកឧត្តម ខៀវ កាញារីទ្ធ ទទួលបានពានរង្វាន់សន្តិភាព

12933046_1092971130753407_6301443252314091732_n


News New :  ឆ្លៀតនៅក្នុងឱកាសដ៏មហានក្ខត្តឬក្សវិសេសវិសាល និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ដែលឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា បានទទួលនូវពានរង្វាន់សន្តិភាព ពីសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ តាងនាមថ្នាក់ដឹកនាំ និងក្រុមការងារ គេហទំព័រសារព័ត៌មាន News New  មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសំដែងនូវអំណរសាទរ ប្រកបដោយក្តីរំភើបរីករាយជាទីបំផុតជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលនេះមិនត្រឹមតែជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ឯកឧត្តម និងក្រុមគ្រួសារប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងជាមោទនភាព របស់ក្រសួងព័ត៌មាន និងប្រជាជាតិខ្មែរទាំងមូលថែមទៀតផង។ ចំពោះពានរង្វាន់សន្តិភាព  ដែលត្រូវបានប្រគល់ជូន ឯកឧត្តមរដ្ឋមន្ត្រី នាពេលនេះ គឺពិតជាស័ក្តិសមបំផុតទៅនឹងគំរូវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមជារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកតំណាងរាស្ត្រមួយរូប ដែលបានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន និងការចូលរួមចង្អុលបង្ហាញដល់ស្ថាប័នព័ត៌មានឯកជននានាទូទាំងប្រទេស អោយទទួលបានគុណភាពល្អ និងស្តង់ដារក្នុងវិស័យព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ ជាពិសេសឯកឧត្តម បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីពន្លត់កំដៅនយោបាយ ក្នុងន័យរក្សានូវសន្តិភាពជូនជាតិមាតុភូមិផងដែរ។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ គ្រប់ពេលវេលា ក្នុងនាមជាមន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមួយរូបនោះ ។

ជាថ្មីម្តងទៀតយើងខ្ញុំទាំងអស់គ្នាថ្នាក់ដឹកនាំ និងក្រុមការងារ News New  ពិតជាមានមោទនភាពជាទីបំផុត និងសូមយកឱកាសដ៏ប្រសើរថ្លៃថ្លានេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល សូមជួយប្រសិទ្ធិពរជ័យ បវរសួស្តី វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី  សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កំលាំងខ្លាំងក្លា ប្រាជ្ញាកាន់តែឈ្លាសវៃ ដើម្បីដឹកនាំក្រសួងព័ត៌មាន និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯកជននានានៅកម្ពុជា ព្រមទាំងចូលរួមអភិវឌ្ឍមាតុភូ​មិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីបម្រើជាតិ និងប្រជាជនកម្ពុជាយើង អោយកាន់តែរីកចំរើនឈានឆ្ពោះទៅរកភាពរុងរឿងសំបូរសប្បាយជានិច្ចនិរន្តតរៀងទៅ ។សូមឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវភក្តីដ៏ស្មោះស្ម័គ្រ និងគារវកិច្ចដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ ។

សូមគោរពជូនពរពី  ថ្នាក់ដឹកនាំ និងក្រុមការងារ គេហទំព័រសារព័ត៌មាន News New (www.news-new.net) ទាំងអស់ ៕

12932816_1092969974086856_8888929308089832159_n

គេហទំព័រសារព័ត៌មានNews New អបអរសាទរ និងគោរពជូនពរឯកឧត្តម ខៀវ កាញារីទ្ធ ទទួលបានពានរង្វាន់សន្តិភាព គេហទំព័រសារព័ត៌មានNews New អបអរសាទរ និងគោរពជូនពរឯកឧត្តម ខៀវ កាញារីទ្ធ
ទទួលបានពានរង្វាន់សន្តិភាព Reviewed by Unknown on 10:13:00 PM Rating: 5

No comments:

Powered by Blogger.