Friday, March 4, 2016

មជ្ឈមណ្ឌលកុមារកំព្រា(SOS) សម្ពោធដាក់អោយប្រើប្រាស់

12829453_966377453410752_347738029447486126_o


កំពត៖​ ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី សម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវមជ្ឈមណ្ឌលកុមារកំព្រា(SOS) មានទីតាំងស្ថិតនៅក្នុងភូមិរលួសឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

មជ្ឈមណ្ឌលកុមារកំព្រា(SOS) គឺជា មជ្ឈមណ្ឌលមួយ នៃអង្គការ SOS-KDI ដែលមានបេសកកម្មជួយដល់បញ្ហាសុខុមាលភាពរបស់កុមារ ទាំងការរស់នៅ និងការអប់រំ ដែលត្រូវការការជួយថែទាំជាប្រចាំ ហើយកុមារទាំងនោះ ភាគច្រើនជាកុមារ បាត់បង់ឪពុក ម្តាយ ឪពុក ម្តាយ បោះបង់ចោល ឬកុមារងាយរងគ្រោះដោយប្រការផ្សេងៗជាដើម។


គួររំលឹកផងដែរថា ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដោះស្រាយជាបឋម គឺបានបង្កើតជាមជ្ឈមណ្ឌលជួយដល់កុមារកំព្រា ជាច្រើនកន្លែង ដើម្បីធ្វើយ៉ាងណាអោយជីវិតនៃការរស់នៅរបស់ពួកគេកាន់តែមានភាពល្អប្រសើរ៕

ប្រភព៖ Facebook សម្តេចនាយករដ្ឋមន្ត្រី


12792156_966377473410750_5810726687202865230_o


12771583_966378080077356_3760784757402332849_o



0 comments:

Post a Comment