Friday, April 29, 2016

ថវិកា ១លានរៀល និងអង្ក ២០០គីឡូ ជាអំណោយលោក ស ថេត ស្នងការខេត្តបាត់ដំបង ផ្តល់ជូនលោក គឹម ដាវិត

13083330_1590514374596334_8148137380365746625_n

News New: នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ លោកវរសេនីយ៍ឯក ទៀប រី  នាយការិយាល័យនគរបាលការពារ និងអន្តរាគមន៍នៃស្នងការដ្ឋានគរបាលខេត្តបាត់ដំបង តំណាងអោយលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បាននាំយកថវិកាផ្ទាល់ខ្លួន របស់លោកឧត្តមសេនីយ៍ទោ ស ថេត ចំនួន ១ ០០០ ០០០រៀល ( មួយលានរៀល) និងអង្ករចំនួន ២០០គីឡូក្រាម ទៅប្រគល់ជូនលោកអនុសេនីយ៍ទោ គឹម ដាវិត មន្រ្តីនគរបាលការិយាល័យនគរបាល ការពារ និងអន្តរាគមន៍ ព្រមទាំងក្រុមការងារជាច្រើនរូបទៀត។
គួររំលឹកថា: លោកអនុសេនីយ៍ទោ គឹម ដាវិត មានជម្ងឺលើសសម្ពាធឈាម នៅក្នុងពេលបំពេញភារកិច្ច បណ្តាលឲ្យខូចចលនាដៃ និងជើងមួយចំហៀងខ្លួន បច្ចុប្បន្ន កំពុងសម្រាកព្យាបាលក្នុងលំនៅដ្ឋាន ដែលស្ថិតក្នុងបរិវេណ អង្គភាពរតនាគារខេត្តបាត់ដំបង ជាច្រើនឆ្នាំកន្លងមកហើយ៕

13118876_1590514347929670_8343701273818424631_n

13010679_1590514427929662_3935409582417592060_n

13087371_1590514477929657_4850550269679396018_n

កាកបាទក្រហមកម្ពុជា ប្រជុំត្រៀមរៀបចំទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៥ឧសភា

13124873_1604136933236427_6494431958798295062_n

News New: នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានបើកកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការ អនុគណៈកម្មការរៀបចំខួបទី ១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៦ ស្ថិតក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពី សមាជិក-សមាជិកានៃគណៈកម្មការ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំលើកទី៤ នេះ នឹងពិភាក្សាទៅលើទិសដៅសំខាន់ៗចំនួន ២ ក្នុងរួមមាន៖

១. ត្រួតពិនិត្យការងារត្រៀមរៀបចំខួបទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម របស់អនុគណៈកម្មការនីមួយៗ ដែលបានអនុវត្ត ចាប់ពីកិច្ចប្រជុំលើកទី១ រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ
២. មតិអង្គប្រជុំ និងទិសដៅអនុវត្តបន្ត នៃគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ
៣. បញ្ហាផ្សេងៗ ៕


កិច្ចប្រជុំដ៏សំខាន់នេះ ជាផ្នែកមួយនៃការជួយពន្លឿន អ្វីដែលនៅសេសសល់ ដើម្បីបញ្ចប់រាល់ការងារភារកិច្ចរបស់អនុគណៈកម្មការទទួលផ្នែកនីមួយៗ អោយចប់សព្វគ្រប់ ក្នុងគោលដៅធ្វើយ៉ាងណាការអោយការប្រារព្ធ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ខួបលើកទី១៥៣ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ ទទួលបានលទ្ធផលល្អប្រសើរជាងបណ្តាឆ្នាំកន្លងទៅ៕

13102651_1604136996569754_3671106598517139547_n

13124524_1604137229903064_4665340100023341063_n

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ចូលរួមរំលែងទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពលោកអនុសេនីយ៍ឯក ទៀន ករុណា

13119798_984510104979135_4505366839609579558_o

News New: ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ  បានដឹកនាំគណ: ប្រតិភូ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌគ្រប់ទាំងអស់ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក ទៀន ករុណា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដែលបានពលីជីវិតក្នុងប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ហើយត្រូវបានក្រុមជនល្មើសបាញ់បណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត្រ។ ក្នុងនោះដែរ ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ និងសូមធ្វើការកោតសរសើរចំពោះការ ពលីជីវិតដ៏មានតំលៃ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋ ដោយមិនគិតពីខ្លួនឯង នេះជាគំរូវីរៈភាពដ៏អង់អាចក្លាហានសម្រាប់កងកម្លាំងមានសមត្ថកិច្ចដ៏ទៃទៀតផងដែរ៕

13072916_984510134979132_6450114341219918613_o

13071950_984510261645786_5698471383899421177_o

13087063_984510198312459_5764761165029391664_o

13063006_984510464979099_6391418920434324734_o

 

លោក ឃ្លាំង ហួត អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក ទៀន ករុណា និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ

13062221_1593732327610951_8518501178114431460_n

News New: នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ លោក ឃ្លាំង ហួត អភិបាលនៃគណ:អភិបាលខណ្ឌជ្រោយចង្វារ បានដឹកនាំមន្ត្រីសាលាខណ្ឌ ជាច្រើនរូប ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក ទៀន ករុណា ទៀន ករុណា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានពលីជីវិតក្នុងប្រតិបត្តិការបង្រ្កាបក្រុមជួញដូរគ្រឿងញៀនដ៏ធំ ក្នុងខណ្ឌ ទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ។ លោក ឃ្លាំង ហួត បាននូវការសោកស្តាយនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ផងដែរ៕

13062003_1593732107610973_7335485818560692161_n

13124594_1593732314277619_2298695239308536276_n

13102904_1593732104277640_5021419633783287711_n

13102862_1593732367610947_2398102933251855639_n

13094226_1593732407610943_2620404752155773283_n

13096157_1593732504277600_4102446239303356764_n

13133199_1593732527610931_4264221030172935987_n

Thursday, April 28, 2016

នាយឧត្តមសេនីយ៍ នេត សាវឿន ទទួលជួបលោក ង្វៀង ហ្វីហ៊ុង អគ្គនាយករង តម្រួតប្រឆាំងបទល្មើសវៀតណាម



13119843_823683494438338_199269077198419670_o

News New: នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានទទួលជួប គណៈ ប្រតិភូ នៃអគ្គនាយកដ្ឋានតម្រួតប្រឆាំងបទល្មើស នៃក្រសួងនគរបាលវៀតណាម ដែលដឹកនាំដោយ លោក ង្វៀន ហ្វីហ៊ុង អគ្គនាយករង នៃអគ្គនាយកដ្ឋាន តម្រួត ប្រឆាំងបទល្មើស នៃក្រសួងនគរបាលវៀតណាម ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ៕

13131226_823683537771667_206496325526671641_o

13072896_823683621104992_9113711573017501719_o

13063069_823683704438317_4716019530482026845_o

13087006_823683777771643_297555824636153530_o

13072859_823684054438282_4751777109470971149_o

13116194_823684164438271_131357168182668971_o


នាយឧត្តមសេនីយ៍ កែ គីមយ៉ាន គោរពវិញ្ញាណក្ខន្ធសពលោក ទៀន ករុណា និងចុះពិនិត្យទីបញ្ជាការសេនាធិការ

13133283_936136776507813_3998142128615879255_n

News New: ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គីមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក ទៀន ករុណា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានពលីជីវិតក្នុងប្រតិបត្តិការបង្ក្រាបក្រុមពួកជួញដូរគ្រឿងញៀន និងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង មេបញ្ជាការ ។ ជាងនេះទៅទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គីមយ៉ាន បានសំដែងនូវកោតសរសើរចំពោះការហ៊ានពលីជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋ ដោយមិនគិតពីខ្លួនឯង ដែលនេះគឺជា គំរូវីរៈភាពដ៏អង់អាចក្លាហានបំផុតសម្រាប់កម្លាំងមានសមត្ថកិច្ចដទៃៗទៀតធ្វើជាគំរូផងដែរ។
បន្ទាប់មក ឯកឧត្តម ឧត្តមនាយឧត្តមសេនីយ៍ កែ គីមយាន ក៏បានបន្តទស្សនាការរៀបចំទីបញ្ជាការ សេនាធិការ និងកន្លែងហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកបដោយវិជ្ជាជីវ: និងមានការទទួលខុសត្រូវខ្ពស់របស់លោកឧត្តមឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង មេបញ្ជាការនោះ៕

13087630_936136663174491_3419825692723950245_n

13062147_936137313174426_7132619928452861209_n

13133306_936136706507820_8226339248155292243_n

13118919_936136869841137_4545898038270388974_n

13100894_936137106507780_6195361911593065236_n

13095767_936137229841101_578343974941962962_n

13087297_936136979841126_426463989182442744_n

ឯកឧត្តម ខៀវ កាញារីទ្ធ ចង់ក្លាយជាអ្នកសារព័ត៌មានដែលត្រឹមត្រូវ គឺត្រូវមានចំណេះបី.................

13087362_1112985915418595_1793820601927550495_n

News New: នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នេះ   ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី និងជាវាគ្មិន ក្នុងវេទិកាស្តីពី" សិទ្ធិអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានពលរដ្ឋ រួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ" នៅក្នុងភោជនីយដ្ឋានទន្លេបាសាក់១ រាជធានីភ្នំពេញ ។ វេទិកានេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីផ្តល់អោយអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិក្នុងការចូលរួមចំណែកលើកកំពស់អភិបាលកិច្ចល្អ ក៏ដូចជា ការចូលរួមអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចំរើនថែមទៀត។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ក៏បានបញ្ជាក់ថា អ្នកសារព័ត៌មានម្នាក់ បើចង់ក្លាយជាអ្នកសារព័ត៌មាន ដែលត្រឹមត្រូវ គឺត្រូវមានចំណេះដឹង ចំណេះធ្វើ និងចំណេះគិត ៕

13133193_1112986022085251_4079540149211180951_n

13062333_1112985992085254_7559036375181517529_n

13062287_1112985965418590_5529524463377998567_n

 

ការពិភាក្សាគ្នាត្រូវបរាជ័យ រវាងអាជ្ញាធរខណ្ឌមានជ័យ និងពលរដ្ឋ ១៥០នាក់ ដែលមានបញ្ហាដីធ្លីក្នុងតំបន់អភិវឌ្ឍ

13078096_792868554177037_200483409_o

News New: ក្រុមអ្នកសារព័ត៌មានNews New មានការសោកស្តាយចំពោះការចចារគ្មានលទ្ធផលរវាងលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ និងប្រជាពលរដ្ឋមានបញ្ហាដីធ្លីជាង ៣០០គ្រួសារ កាលពីរសៀលម៉ោង ២:០០នាទីម្សិលម៉ិញនេះ ព្រោះការដោះស្រាយដល់ផ្លូវបំបែករៀងៗខ្លួន។ លទ្ធផលអវិជ្ជមាននេះ ត្រូវបានធ្វើឡើង ក្នុងការជួបជុំគ្នា ក្រោមដើមឈើមួយកន្លែងរវាងលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ និងប្រជាពលរដ្ឋតំណាងប្រហែលជា ១៥០នាក់ គឺបន្ទាប់ពីលោក ឡុង ង៉ែត បានស្នើអោយប្រជាពលរដ្ឋអ្នកមានបញ្ហាដីធ្លីទាំងអស់នោះ ត្រូវយកឯកសារពាក់ព័ន្ធទៅនឹងលំនៅដ្ឋានរបស់ខ្លួន ទៅដាក់នៅរដ្ឋបាលសាលាខណ្ឌ ឬទៅដាក់នៅក្រុមហ៊ុន អាយ អ៊ិន ជី ហូលឌីង ដើម្បីអោយអាជ្ញាធរធ្វើការពិនិត្យ និងចុះទៅវាស់វែងតាមផ្ទះនីមួយៗ រួចយកបញ្ហាដាក់ជូនលោកអភិបាលរាជធានីភ្នំពេញ។ តែគួរអោយស្តាយសំណើររបស់លោក ឡុង ង៉ែត ត្រូវបានប្រជាពលរដ្ឋទាំងនោះ បដិសេធ ហើយដើរចេញពីកិច្ចប្រជុំនោះ ដោយពួកគាត់ថា ការដោះស្រាយរបស់លោក ឡុង ង៉ែត នេះគឺផ្ទុយពីអ្វីដែលពួកគាត់ចង់បាន ហើយខុសពីអ្វីដែលលោក ឡុង ង៉ែត និយាយពីព្រឹកមុខក្រុមហ៊ុន អាយ អ៊ិន ជី ហូលឌីង ដែលលោកស្រែកខ្លាំងៗថា" លោកមកនេះគឺ ធ្វើដើម្បីរាស្ត្រ លោកជាអ្នកបំរើរាស្ត្រ" តែមិនយកសំណូមពររាស្ត្រទៅជូនថ្នាក់លើ ដើម្បីដោះស្រាយ បែរជាដាក់សំពាធអោយរាស្ត្រទៅវិញ។ ប្រជាពលរដ្ឋទាំងនោះ នៅតែរក្សាការទាមទារដដែលគឺ "ទទួលការអភិវឌ្ឍនៅនឹងកន្លែង និងកាត់ដីរបស់ប្រជាពលរដ្ឋចេញពីគម្រោងអភិវឌ្ឍទីក្រុងរណបថ្មី" ។

គួរបញ្ជាក់ថា មុននឹងឈានដល់ការជួបជុំគ្នានេះ ដោយការពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នោះ ប្រជាពលរដ្ឋទាំង ១៥០នាក់ខាងលើ ដែលជាតំណាងអោយប្រជាពលរដ្ឋជាង ៣០០គ្រួសារ មកពីសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងសង្កាត់ដង្កោ ខណ្ឌដង្កោ បាននាំគ្នាទៅតវ៉ាទាមទារនៅមុខក្រុមហ៊ុន អាយ អ៊ិន ជី ហូលឌីង តាមបណ្តោយផ្លូវព្រះមុនីវង្ស ជិតស្ថានទូតវៀតណាម ដើម្បីទាមទារអោយកាត់ដីពួកគាត់ចេញពីគម្រោងអភិវឌ្ឍទីក្រុងរណបថ្មី នៅក្នុងបឹងទំពុន និងបឹងជើងឯក និងពិភាក្សាអំពីយន្តការធានាសិទ្ធិលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ នៅក្នុងការតវ៉ាទាមទារនោះ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ បានចេញមកធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋអ្នកទាមទារទាំងនោះ ហើយបញ្ហានេះទៅពិភាក្សាគ្នានៅថ្ងៃដដែល វេលាម៉ោង ២:០០រសៀលវិញ៕

 

13106696_792870397510186_1668535707_o

13091567_792868697510356_2641038_o (1)

លោក ង៉ោ សុវណ្ណ ចោទ ៦សំណួរតបនឹងលិខិតសង្គ្រោះជាតិ ថ្វាយព្រះមហាក្សត្រ ពិតជានិយាយលែងចេញ?

920835_195646614141392_3595519062578866053_o

News New: បន្ទាប់ពីក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដាក់លិខិតថ្វាយព្រះមហាក្សត្រ សុំព្រះរាជអន្តរាគមជួយពន្លត់កំដៅនយោបាយនៅកម្ពុជាបច្ចុប្បន្ន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦មក លោក ង៉ោ សុវណ្ណ អ្នកនយោបាយវ័យក្មេងមួយរូប បានសរសេរបង្ហោះក្នងទំព័រFace book របស់លោក ដោយចោទជា ៦សំណួរតបទៅនឹងលិខិតនោះវិញថា៖

ន័យក្នុងលិខិតនេះ គឺបានធ្វើការចោទប្រកាន់ មួលបង្កាច់ ដោយខ្វះការទទួលខុសត្រូវ របស់ក្រុមអ្នកតំណាងរាស្ត្រ នៃគណបក្សសង្គ្រោះជាតិ ទៅលើរាជរដ្ឋាភិបាលកម្ពុជា ថាបានប្រើអំណាចដោយបំពានទៅលើអ្នកទាំងនោះ តាមរយៈការចាប់ខ្លួន ការនាំខ្លួន ការឃុំខ្លួន និងការប្ដឹងផ្ដល់ជាដើម។


ជាការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំសូមបញ្ជាក់ជូនថា
កម្ពុជានាពេលបច្ចុប្បន្ននេះ មិនមានក្រុមឧទ្ទាមក្រៅច្បាប់ទេ ហើយជនកម្ពុជាគ្រប់រូបត្រូវស្មើភាពគ្នាចំពោះមុខច្បាប់។
ដូច្នេះខ្ញុំសូមចោទជាសំណួរមួយចំនួនដូចតទៅ៖

១-តើការចាប់ខ្លួន ការនាំខ្លួន និងការឃុំខ្លួនណាមួយចំពោះអ្នកទាំងនោះ ដែលមិនស្របនឹងនីតិវិធី? តើអ្នកទាំងនោះពិតជាមិនបានប្រព្រឹត្តអំពើល្មើសច្បាប់?

២-តើមានច្បាប់ណាមួយ ដែលហាមប្រាម រូបវន្តបុគ្គល ឫនីតិបុគ្គលមិនអោយប្តឹង នៅពេលមានការបំពានណាមួយ?

៣-ប្រសិនជាគ្រប់សកម្មជនប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលបានប្រព្រឹត្តអំពើល្មើសផ្សេងៗ បង្កជាបញ្ហាប៉ះពាល់ដល់ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ហើយជនទាំងនោះសុទ្ធតែត្រូវបានរួចខ្លួនពីសំណាញ់ច្បាប់ បើអីចឹងចោរលួច ចោរប្លន់ អ្នកដើរវាយគេឯង អ្នកដើរជេរគេឯង...។ ល។ អោយតែជាអ្នកប្រឆាំងសុទ្ធតែត្រូវរួចខ្លួនឫអី?

៤-តើប្រជាធិបតេយ្យរបស់កម្ពុជា ត្រូវតែមានគណបក្សរបស់ពួកលោក ឫបុគ្គលពួកលោក? ចុះគណបក្សដទៃ និងអ្នកដទៃសុទ្ធតែជាអាចម៍គោ?

៥-តើនីតិរដ្ឋទាល់តែច្បាប់ការពារអំពើល្មើស និងអំពើអនាចាររបស់ពួកលោក?

៦-តើសិទ្ធិមនុស្សនៅកម្ពុជា កំណត់ន័យត្រឹមឲ្យពួកលោកមានសិទ្ធិដាច់បង្ហៀរនៅលើច្បាប់ឫ? បើចង់អីចឹងមែន ម៉េចមិនស្នើដាក់ក្រុមខ្លួន ឲ្យជាក្រុមឧទ្ទាមក្រៅច្បាប់ទៅ?

បើអស់លោកជាអ្នកត្រឹមត្រូវ មិនបានប្រព្រឹត្តអំពើល្មើសណាមួយទេ សូមបកស្រាយឲ្យច្បាស់លាស់ទៅ ដើម្បីការពារប្រជាប្រិយភាពដែលបានចាញ់ឆ្នោតរបស់ពួកលោក កុំឲ្យបន្តធ្លាក់និងបាត់បង់តទៅទៀត។

News New សូមរំលឹកអំពីខ្លឹមសារលិខិត ដែលចុះហត្ថលេខាដោយតំណាងរាស្ត្រចំនួន ៥៣រូប របស់គណបក្សសង្គ្រោះជាតិ ថ្វាយព្រះមហាក្សត្រ សុំកិច្ចអន្តរាគមន៍ជួយពន្លត់កំដៅនយោបាយនៅកម្ពុជាបច្ចុប្បន្ន ដែលមានខ្លឹមសារដូចខាងក្រោម៖

"នាពេលថ្មីៗនេះ មានការចាប់ខ្លួនអ្នកនយោបាយ សកម្មជនការពារបរិស្ថាន សមា ជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ ហើយមានការរឹតត្បិតអង្គការសង្គមស៊ីវិល និងសហជីព តាមរយ:ការធ្វើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពីសហជីព ព្រមទាំងមានការគំរាមកំហែងចាប់ខ្លួនមន្ត្រីអង្គការសង្គមស៊ីវិលនានានៅក្នុងប្រទេសកម្ពុជា និងមានការដាក់ពាក្យបណ្តឹងប្តឹងអ្នកវិភាគមួយចំនួនទៀតផង ជាហេតុធ្វើអោយស្ថាន ការណ៍នយោបាយនៅកម្ពុជាបច្ចប្បន្នមានភាពកាន់តែធ្ងន់ធ្ងរទៅៗ ដែលអាចធ្វើអោយមានគ្រោះថ្នាក់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជា។ ស្ថានការណ៍ដុនដាបពេលនេះ បើគ្មានដំណោះស្រាយទាន់ពេលវេលាទេ នឹងធ្វើអោយប្រទេសកម្ពុជាដើរថយក្រោយ វិលតៅរកអតីតកាលជាមិនខាន ដោយសារស្ថាប័នជាតិកំពូលៗដូចជា ស្ថាប័នរដ្ឋសភា ស្ថាប័នតុលាការ និងស្ថាប័នរដ្ឋមួយចំនួន មានដំណើរការមិនប្រក្រតី និងបាត់បង់ឯករាជ្យភាពរបស់ខ្លួន លើកលែងតែស្ថាប័នព្រះមហាក្សត្រប៉ុណ្ណោះ ដែលទ្រង់មានឯករាជ្យភាព និងព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណ: អោយមានភាពទៀងទាត់។អាស្រ័យដូចបានទូលថ្វាយខាងលើនេះសូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការ: ដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះមេត្តាមានព្រះរាជតម្រិះស្របតាមមាត្រា៩ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើយ៉ាងណាអោយស្ថានការណ៍វិលទៅរកភាពធម្មតាវិញ ដោយព្រះរាជានុគ្រោះ" ។

តើយ៉ាងណាដែរ ខ្លឹមសារលិខិតរបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងសំណួរតបរបស់លោក ង៉ោ សុវណ្ណ ទាំង ៦ចំណុច?

13087827_1094544577268941_5513313146719616003_n

13077020_1094544587268940_4350138484761513635_n (1)

13119098_1094544590602273_9013541621373938564_n

13100788_1094544593935606_5059115056106792662_n

13082615_1094544580602274_6470553269424349872_n

 

លោកបណ្ឌិត ជា ចំរើន ការពលីរបស់លោកអនុសេនីយ៍ឯក ទៀន ករុណា ជាគំរូវីរភាពដ៏អង់អាចក្លាហាន

13076985_839246246219720_4074472235807484727_n

News New: លោកសាស្ត្រាចារ្យបណ្ឌិត ជា ចំរើន ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា (CUP) បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក ទៀន ករុណា នាយរងការិយាល័យប្រឆាំងគ្រឿងញៀននៃបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដែលបានពលីជីវិតក្នុងប្រតិបត្តិការបង្ក្រាបក្រុម ជួញដូរគ្រឿងញៀន ក្រោយត្រូវក្រុមជនល្មើសបាញ់បណ្តាលអោយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។ ក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យបណ្ឌិត ក៏បានចូលសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ហើយលោកសាស្ត្រាចារ្យ ក៏បានកោតសរសើរចំពោះការពលីជីវិតរបស់លោកអនុសេនីយ៍ឯក ទៀន ករុណា នៅពេលនេះ គឺដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋ ដោយមិនគិតពីខ្លួនឯង ថានេះជាគំរូវីរៈភាពដ៏អង់អាចក្លាហានសម្រាប់កម្លាំងមានសមត្ថកិច្ច ដ៏ទៃទៀតផងដែរ៕

(កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦)


13076998_839246042886407_6711547478197841139_n

13094177_839246089553069_4384684127435897747_n

13124467_839246382886373_2456889154764919049_n

13103279_839246399553038_509912166024004386_n