Recent Posts

Seo Services

លោក ទូច វណ្ណ: ប្រធានអង្គការសបី គោរពជូនពរឯកឧត្តម ស សុខា និងលោកជំទាវ ឱកាសបុណ្យចូលឆ្នាំខ្មែរ

12717518_754324971364729_7768884861891485596_n


News New: ក្នុងឱកាសដ៏បវរសួស្តីជ័យមង្គលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០ នាថ្ងៃទី១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ តាងនាមប្រធាន អនុប្រធាន និងមន្ត្រី ព្រមទាំងសមាជិកនៃអង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន ហៅអង្គការសបីទាំងអស់ និងក្នុងនាមរូបខ្ញុំបាទផ្ទាល់ សូមគោរពជូនពរជ័យ សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរ និងវិបុលសុខគ្រប់ប្រការជូនចំពោះឯកឧត្តម ស សុខា អ្នកតំំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់។  យើងខ្ញុំទាំងអស់គ្នា សូមលើកដៃព្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ទេវតាឆ្នាំថ្មី ឆ្នាំវក អារក្សអ្នកតាដ៏មានបារមីគ្រប់ទិសទី សូមជួយគ្រងអភិបាលការពារ និងប្រោះព្រំប្រសិទ្ធិពរជ័យ បវរសួស្តី ជូនឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី  សូមទទួលបានសុខភាពល្អបរិបូរណ៍ កំលាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំដឹកនាំយុវជន និងចូលរួមអភិវឌ្ឍប្រទេសជាតិមាតុភូមិកម្ពុជាអោយកាន់តែសំបូរសប្បាយរុងរឿងតរៀងទៅ។ ជាថ្មីម្តងទៀត នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គការសបីទាំងអស់ និងក្នុងនាមខ្ញុំបាទផ្ទាល់ ខ្ញុំសូមប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែងគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ:  អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។


សូមឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង  និងលោកជំទាវ មេត្តាទទួលនូវគារវភក្តីភាពដ៏ខ្ពង់ខ្ពស់ និងស្មោះស្ម័គ្របំផុតអំពីយើងខ្ញុំ ។


សូមគោរពជូនពរពី៖ ខ្ញុំបាទ ទូច វណ្ណ: ប្រធានអង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន និងមន្ត្រី ព្រមទាំងសមាជិកទូទាំងប្រទេស

លោក ទូច វណ្ណ: ប្រធានអង្គការសបី គោរពជូនពរឯកឧត្តម ស សុខា និងលោកជំទាវ ឱកាសបុណ្យចូលឆ្នាំខ្មែរ លោក ទូច វណ្ណ: ប្រធានអង្គការសបី គោរពជូនពរឯកឧត្តម ស សុខា និងលោកជំទាវ
ឱកាសបុណ្យចូលឆ្នាំខ្មែរ Reviewed by Unknown on 2:25:00 AM Rating: 5

No comments:

Powered by Blogger.