Recent Posts

Seo Services

ពលរដ្ឋជិត ៣ម៉ឺននាក់អរគុណ និងជូនពរឯកឧត្តម ស សុខា និងលោកជំទាវ

12935411_781205905343302_444159033_n


News New: យ៉ាងហោចណាស់ក៏មានយុវជន យុវនារី និងប្រជាពលរដ្ឋទូទាំងស្រុកកញ្ច្រៀច ខេត្តព្រៃវែង ពី២ ទៅ៣ម៉ឺននាក់ ដែលបាននាំគ្នាថ្លែងសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងជាអ្នកតំណាងរាស្ត្រមណ្ឌល ព្រៃវែង ដែលបានបង្កើតអោយមានកម្មវិធី សង្ក្រាន្តស្រុកខ្ញុំ នាទឹកដីស្រុកកញ្ច្រៀច ខេត្តព្រៃវែង កាលពីល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ ដោយហេតុថា ក្នុងស្រុកកញ្ច្រៀចនេះ គឺរាប់ឆ្នាំមកហើយ មិនដែលមានបង្កើតកម្មវិធីសប្បាយៗបែបនេះឡើយ។យុវជន យុវនារី សិស្សានុសិស្ស ដែលបានចូលរួមក្នុងលេងល្បែងប្រជាប្រិយនៅក្នុងកម្មវិធីសង្ក្រាន្តស្រុកខ្ញុំ បានសំដែងនូវទឹកចិត្តសប្បាតឥតឧបមា ដោយពួកគាត់បង្ហាញទឹកចិត្តថា សប្បាយណាស់ៗ រកពាក្យអ្វីនិយាយមិនចេញ ។ ចំណេកឯប្រជាពលរដ្ឋទូទៅ មានតាំងពី វ័យកណ្តាល វ័យចំណាស់ អ្នកខ្លះមានទាំងយកកន្ទេលមកក្រាលអង្គុយ ដើម្បីទស្សនាការប្រគុំតន្ត្រីដ៏អស្ចារ្យ ប្រជុំដោយតារាល្បីៗ អមដោយអាយ៉ៃឆ្លងឆ្លើយពីសំណាក់លោក ព្រហ្ម ម៉ាញ និងសិល្ប:កំប្លែងពីសំណាក់នាយ ក្រឹម ជាដើម។ ភាពសប្បាយរីករាយ ដ៏កម្រមាននៅក្នុងទឹកដីស្រុកកញ្ច្រៀច ក្រោមការរៀបចំដោយឯកឧត្តម ស សុខា  នាពេលនេះ បានធ្វើអោយប្រជាពលរដ្ឋក្នុងស្រុកកញ្ច្រៀចទាំងមូល នាំគ្នាចងចាំនូវគុណបំណាច់របស់ ឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង គ្មានថ្ងៃបំភ្លេចឡើយ។ ជាងនេះទៅទៀតប្រជាពលរដ្ឋស្រុកកញ្ច្រៀចពេញចិត្ត និងសាទរបំផុតចំពោះវត្តមានឯកឧត្តម ស សុខា លើទឹកដីខេត្តព្រៃវែង។


បើតាមបទសំភាសន៍រវាងភ្នាក់ងារ News New ជាមួយតំណាងប្រជាពលរដ្ឋមួយចំនួន ពួកគាត់បានលើកឡើងព្រមៗគ្នាថា យើងខ្ញុំជាប្រជាពលរដ្ឋក្នុងស្រុកកញ្ច្រៀចបានសប្បាយរីករាយណាស់ សង្ក្រាន្តស្រុកខ្ញុំ ដែលរៀបចំដោយឯកឧត្តម ស សុខា និងលោកជំទាវ ព្រោះមិនដែលមានភាពសប្បាយខ្លាំងក្លាដូចថ្ងៃនេះទេ។ ជាងនេះទៅ ទៀត ពួកគាត់បន្តទៀតថា យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ស សុខា និងលោកជំទាវ ដែលបានបង្កើតកម្មវិធីនេះឡើង ហើយយើងខ្ញុំសូមលើកម្រាមដៃដប់បួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំវក ខាងមុខនេះ សូមជួយប្រោះព្រំ គ្រងថែរក្សាការពារ ឯកឧត្តម ស សុខា និងលោកជំទាវ និងសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ជាមាតាបិតាផង សូមអោយជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ: វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕


12921087_781205825343310_1504152432_n


12919639_1719317364980558_6721402300019374524_n


12439472_1063133293747943_5481005982416652724_n (1)


12321457_1063133430414596_7666612625945103320_n


12718007_1063134087081197_6528428998860827643_n


12494781_1063134220414517_8320466712558810562_n


12933161_1063142473747025_711463966450454077_n


10419540_1063142513747021_130398426206355440_n


12923140_1063142310413708_3025251921436890359_n


12919768_1063142303747042_11496841748870581_n


ពលរដ្ឋជិត ៣ម៉ឺននាក់អរគុណ និងជូនពរឯកឧត្តម ស សុខា និងលោកជំទាវ ពលរដ្ឋជិត ៣ម៉ឺននាក់អរគុណ និងជូនពរឯកឧត្តម ស សុខា និងលោកជំទាវ Reviewed by Unknown on 9:46:00 PM Rating: 5

No comments:

Powered by Blogger.