Tuesday, April 19, 2016

សម្តេច ស ខេង គ្រោងកោះអញ្ជើញអគ្គនាយកនៃអគ្គនាយកដ្ឋាននានា ក្រោយចូលឆ្នាំខ្មែរនេះ

10246697_140045943032317_6738158999426005082_n


News New: សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំនាពេលកន្លងទៅថ្មីៗ បានមានប្រសាសន៍ថា សម្តេចនឹងធ្វើការកោះអញ្ជើញឲ្យបណ្តាអគ្គនាយកនៃអគ្គនាយកដ្ឋាននានា របស់ក្រសួងមហាផ្ទៃ មកធ្វើបទបង្ហាញ ដើម្បីរកដំណោះស្រាយអំពីបញ្ហាប្រឈមនានា ដែលធ្វើអោយមានការរាំងស្ទះដល់កិច្ចការដឹកនាំ និងភាពអសកម្មក្នុងការផ្តល់សេវា ដែលជាតម្រូវការជូនប្រជាពលរដ្ឋប្រចាំថ្ងៃនោះ។  នៅក្នុងបទបង្ហាញនោះដែរ សម្តេច ស ខេង រំពឹងទុកថា សម្តេចនឹងទទួលបានពីចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីរកបាននូវបញ្ហាប្រឈមនានា ដែលត្រូវធ្វើការកែប្រែ និងកែទម្រង់អោយស្របទៅតាមការចង់បានរបស់ប្រមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ការចង់បានរបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ។ ចំពោះពេលវេលានៃការកោះអញ្ជើញនេះ គ្រោងនឹងកោះអញ្ជើញក្រោយអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ៕


ប្រភព៖ Facebook

0 comments:

Post a Comment