Thursday, April 21, 2016

ប្រជាពលរដ្ឋកំពុងជួបការខ្វះខាតទឹកប្រើប្រាស់ ក៏ជាកំហុសអាជ្ញាធរដែនដីដែរ

12439376_1542889582680728_1070183041999797217_n


News New: យើងសង្កេតឃើញ ក្នុងឆ្នាំនេះ តាមបណ្តាខេត្តមួយចំនួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងតែប្រឈមការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ដោយសារតែខេត្តទាំងនោះ មិននៅជាប់ទន្លេ។ ជាក់ស្តែង ពេលបច្ចុប្បន្ននេះ ក្រុងកំពត ស្រុកកំពង់ត្រាច ក្នុងខេត្តកំពត និងស្រុក ក្រុងមួយចំនួនទៀត របស់ខេត្តបន្ទាយមាននជ័យ និងខេត្តសៀមរាប ដែលមានប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ កំពុងតែប្រឈមនឹងកាខ្វះខាតទឹកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ គឺដោយសារតែ ស្ទឹង បឹងបួរ អូរ ជាច្រើនកន្លែងដែលជាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ បាន និងកំពុងរងការរីងស្ងួតហួតហែងអស់ហើយនោះ ។ ក្រៅអំពីខេត្តទាំងពីរនេះ បណ្តាខេត្តមួយចំនួនទៀត ក៏នឹងអាចជួបប្រទះការខ្វះខាតទឹកប្រើប្រាស់នេះដែរ គ្រាន់តែយូរ ឬឆាប់តែប៉ុណ្ណោះ(បើតាមការលើកឡើងរបស់ពលរដ្ឋក្នុងកម្មវិធីវិទ្យុមួយចំនួន)។ចំពោះបញ្ហាការខ្វះខាតទឹកប្រើប្រាស់នេះ មានមតិលើកឡើងផ្សេងៗគ្នា ដោយអ្នកខ្លះថា មកពីឆ្នាំនេះក្តៅពេក និងមេឃអត់មានធ្លាក់ភ្លៀងសោះ។ ចំណែកឯអ្នកខ្លះទៀតថា មកពីប្រជាពលរដ្ឋមិនបានគិតគូរទុកជាមុនអំពីហានិភ័យ ដែលអាចកើតឡើង ចេះតែបណ្តោយតាមដំណើរ និងពឹងពាក់លើធម្មជាតិពេក។ ដោយឡែក មតិខ្លះទៀតថា មកពីអាជ្ញាធរដែនដីមិនជួយគិតគូរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ខ្វះបច្ចេកទេស ខ្វះគំនិតកែច្នៃ និងការស្វែងប្រភពទឹកនានាទុកជាមុន ដោយរងចាំពឹងពាក់តែលើធម្មជាតិដូចប្រជាពលរដ្ឋដែរ។មតិនោះលើកឡើងបន្តទៀតថា អាជ្ញាធរដែនដីគួរសិក្សាស្វែងយល់អំពីចំណុចអស់នេះ តាំងពីមុនម្លេះ មិនមែនចាំដល់ពេលជួបអាសន្នហើយ ចាំរកវិធីសាស្ត្រ ឬវិធានការនោះទេ ដូចជា៖ គួរជីកជាស្រះទឹក អណ្តូងទឹក និងស្វែងរកប្រភពទឹកពីតំបន់ផ្សេងៗតភ្ជាប់មក តំបន់ ដែលអាចនឹងត្រូវជួបការខ្វះខាតទឹកទាំងនោះ ចៀសជាងការចាំយកទឹកពីតំបន់ផ្សេងមកចែកជូនប្រជាពលរដ្ឋដូចបច្ចុប្បន្ននេះ ព្រោះទឹកដែលអាជ្ញាធរធ្វើការចែកជូនប្រជាពលរដ្ឋ មិនអាចបំពេញតំរូវការប្រជាពលរដ្ឋបានឡើយ។ ម្យ៉ាងទៀត តើទឹកនោះអាចអោយប្រជាពលរដ្ឋប្រើប្រាស់បានប៉ុន្មានថ្ងៃ?


13055082_1587017774945994_677536913433188170_o


12993495_1542889616014058_4845158446935279993_n


13063052_1587017821612656_128350891171236608_o


13055177_1587017768279328_3658727932476163617_o


12998770_1753624018184109_7512078637553408393_n


13012628_1753624081517436_2025510750407921978_n


13051618_1754005411479303_767038214323918405_n


13043652_1628466900707282_3457799254197675085_n


13051727_1628466887373950_4557453518721423856_n


13077045_1628466920707280_6963050561005138984_n

0 comments:

Post a Comment