Wednesday, April 20, 2016

ប្រលោមលោករឿង "ព្រលឹងស្នេហ៍តែហោង" (ភាគទី១)

download


News New : សារព័ត៌មាន News New  សូមលើកយកនូវចំណីអារម្មណ៍ថ្មីមួយ ដើម្បីចែកជូនដល់បងប្អូនអ្នកនិយមចូលមើលព័ត៌មានNews New គឺកម្រងរឿងប្រលោមលោកក្រោមចំណងជើងថា "ព្រលឹងស្នេហ៍តៃហោង" ដែលជាដ្នាដៃនិពន្ធដោយលោក ទូច វណ្ណ: ប្រធានអង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន (អង្គការសបី)

សូមជូនរឿង "ព្រលឹងស្នេហ៍តៃហោង" ភាគទី១

ឪពុកដា :  អឹសៗៗ កូនដា! យកទឹកអោយពុកហូបបន្តិចមកកូន ។ ពុកស្រេកទឹកណាស់ !

ដា           :  ចាសពុក! ពុកចាំបន្តិចណាពុក! កូនទៅដួសជូនពុកពិសារ

ឪពុកដា :  មិនអីទេកូន!

ដា           :  ពុកនេះទឹក! ពុកពិសារទៅពុក! ពុកងើបថ្នមៗ ចាំកូនជួយលើកពុក

ឪពុកដា :  មិនអៅទេកូន! ពុកអាចងើបខ្លួនឯងបាន

ដា           :  ពុក! ជំងឺពុកបានធូរស្បើយខ្លះទេពុក? កូនបារម្ភពីពុកណាស់ ។ កូនសុំទោស ដែលកូនពុំមានលទ្ធភាពយកពុកទៅព្យាបាលជំងឺ បណ្តាលអោយពុកនៅឈឺ                    យ៉ាងនេះ។ ប៉ុន្តែមិនយូរទេពុក ម៉ែគាត់ត្រឡប់មកវិញហើយ ពេលនោះបានលុយយកពុកទៅព្យាបាល និងឆាប់បានជាសះស្បើយ ពុកទ្រាំបន្តិចទៅណាពុក

ឪពុកដា :  កូនដា! កូនកុំគិតបែបនេះអី!កូននៅក្មេងណាស់។ ពុកមិនបន្ទោសកូនឡើយ។ តាមពិតពុកទេ ដែលមិនបានបំពេញតួនាទីជាឪពុកដ៏ល្អសម្រាប់កូន គឺ                     ពុកមិនបានមើលថែកូនអោយបានល្អ មិនបានអោយកូនទៅរៀនសូត្រដូចកូនគេ ព្រោះតែពុកក្រពេក ហើយខ្លួនឧស្សាហ៍ឈឺទៀត។ ហ៊ឺ!ពុកសុំទោសណា

ដា           :  អត់ទេពុក! ពុកល្អណាស់! ពុកមើលថែកូនតាំងពីតូចរហូតមក។ បើគ្មានពុកទេ ម្តេចនឹងមានកូន? ជាតិនេះកូនសប្បាយចិត្តណាស់ ដែលបានកើតមក                      ជាកូនរបស់ពុក ។ កូននឹងនៅបំរើពុក! សងគុណពុក!កូនមិនអោយពុកពិបាកទេ។ពុកសំរាកទៅកុំនិយាយច្រើនពេក អោយមានកំលាំងឆាប់ជាចាំកូន                    ទៅដាំបបរអោយពុកពិសារ ។

ឪពុកដា :  ទៅចុះកូន! ប្រយ័ត្នប្រយែងខ្លួនប្រាណផង។

ដា           :  ចាសពុក! កូនទៅហើយ បន្តិចទៀត ចាំកូនយកបបរមកជូនពុកពិសារ។

...................................................................................................................................................................................................................


ដា           :  (ដាដាំបបរបណ្តើរគិតម្នាក់ឯងបណ្តើរ) ពុកអើយពុក! សូមពុកកុំកើតអីអោយសោះ! បើអត់ពីពុកទៅ តើអោយកូន និងម៉ែគិតយ៉ាងណា? ទេវតាលោក                      អើយ សូមជួយថែរក្សាពុកខ្ញុំផង។ សូមជួយអោយពុកខ្ញុំឆាប់ជាសះស្បើយទៅ ។ ទោះបីជាត្រូវកាត់អាយុរបស់ខ្ញុំប៉ុន្មានឆ្នាំ ក៏ខ្ញុំព្រមដែរ សុំអោយតែពុកខ្ញុំ                        បានជាសះស្បើយវិញ។ ប៉ុន្តែបើមើលទៅស្ថានភាពជំងឺឪពុកខ្ញុំ កាន់តែធ្ងន់ទៅៗ ។ ចំណែកឯម៉ែមិនទាន់ត្រឡប់មកវិញទៀត ។ មិនដឹងថា ម៉ែទៅរកខ្ចី                          បុលលុយកាសពីអ៊ំពូមីងខ្ញុំ បាន ឬអត់ទេ? សូមទេវតាជួយថែរក្សាម៉ែខ្ញុំផង។ សូមអោយគាត់បានសុខសប្បាយផងចុះ។

ឪពុកដា :  កូនដា! អើយកូនដា! មកជិតពុកបន្តិចមកកូន ។

ដា           :  ចាសពុក! ពុកយ៉ាងម៉េចទៅហើយ?

ឪពុកដា :  ដា! កូនសួររកដំណឹងម៉ែកូនផង! ក្រែងបានដំណឹងពីគាត់ ព្រោះពុកបារម្ភពីម៉ែកូនណាស់ ទៅរកខ្ចីបុលលុយបងប្អូន ឯស្រុកឆ្ងាយតែម្នាក់ឯង ពុកបារម្ភ!

ដា           :  មិនអីទេពុក! អ៊ំសំ គាត់ប្រាប់កូនថា បានជួបម៉ែម្សិលម៉ិញនេះ ហើយម៉ែផ្តាំតាមអ៊ំសំ ថាគាត់ត្រឡប់មកវិញឆាប់ៗនេះហើយពុក! ពុកកុំបារម្ភអីណាពុក ។

ឪពុកដា  :  អ៊ីចឹងមិនអីទេ! គ្រាន់តែពុកចេះតែចង់ជួបមុខម៉ែកូន ។ ពុកបារម្ភខ្លាចមិនបានជួបម៉ែកូនទៀត ។ រឿងលុយកាសបានមិនបានគឺវាមិនសំខាន់ទេកូន

ដា            :  ពុក! ពូមីង ក្បែរផ្ទះយើង ពួកគាត់ចេះតែសួររកពុក ព្រោះបាត់មិនឃើញពុកទៅរកត្រី ជាមួយពួកគាត់។ តែកូនថាពុកទៅជាមួយម៉ែហើយ ព្រោះពុកមិន                     អោយកូនប្រាប់ពួកគាត់ថា ពុកឈឺ។ តើហេតុអីទៅពុក?

ឪពុកដា  :  កូនប្រាប់អ៊ីចឹងល្អហើយ ព្រោះពុកមិនចង់អោយពួកគាត់ដឹងថា ពុកឈឺនោះទេ បើសិនជាពួកគាត់ដឹងថាពុកឈឺនោះ ប្រាកដជានាំគ្នាប្រមូល                                    លុយកាសយកមកអោយម៉ែកូន យកពុកទៅព្យាបាលជាមិនខាន ។ តែពុកមិនចង់អោយពួកគាត់ជួយគ្រួសារយើងទៀតទេ ព្រោះកន្លងបងប្អូនអ្នកជិត                    បានជួយគ្រួសារយើងច្រើនណាស់មកហើយ តែគ្រួសារយើងមិនដែលបានជួយអ្វីពួកគាត់វិញឡើយ ទើបពុកមិនចង់អោយពួកគាត់ជួយគ្រួសារយើងទៀត

ដា            :  ចាសពុក! កូនមិនប្រាប់ពួគាត់ទេ។

ឪពុកដា  :  ល្អហើយកូន! ទៅសំរាកចុះ កុំអោយឈឺ ។

ដា            : អត់អីទេពុក! កូននៅមើលថែពុក ។ ម្យ៉ាងបបរក៏ជិតឆ្អិនដែរហើយ ។ ចាំកូនទៅយកបបរមកជូនពុកពិសារ គ្រាន់មានកំលាំង ឆាប់បានជាសះស្បើយណា

ឪពុកដា   :  ពុកអរគុណកូនណាស់! ដែលនៅបំរើពុកគ្រប់ពេលវេលាបែបនេះ ។

ដា             :  ពុកពិសារបបរទៅពុក ចាំកូនបញ្ចុក! ពុកក្រោកថ្នមៗណាពុក! ចាំខ្ញុំជួយលើកពុក! ពុកហាមាត់មកពុក! ពិសារទៅ ! ឆ្ងាញ់ទេពុក បបរជាមួយត្រីងៀត?

ឪពុកដា   :  ឆ្ងាញ់ណាស់កូន!

ដា             :  ពុកពិសារអោយបានច្រើនទៅ នឹងមានកំលាំង ឆាប់បានជាសះស្បើយ៕

រឿង "ព្រលឹងស្នេហ៍តែហោង" មានសំដែងជូនសំលេងរវាងពិធីករ ពិធីការិនី គឺ លោកគ្រូ សុផល និងកញ្ញា ទឹក ស្រីមុំ នៅក្នុងកម្មវិធី "វាចាស្នេហ៍" ដែលផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ វេលាម៉ោង7-8យប់ ក្នុងវិទ្យុសំលេងជនពិការ FM 90.3 ខេត្តស្វាយរៀង FM 92.3 ខេត្តសៀមរាប និងFM 88.8 ខេត្តព្រះសីហនុ ៕

(រងចាំអានភាគទី២ ជាបន្ត)

0 comments:

Post a Comment