Recent Posts

Seo Services

នាយឧត្តមសេនីយ នេត សាវឿន ធ្វើបុណ្យជូនមាតាបិតា និងនាយ នាយរង ពលនគរបាលដែលបូជាជីវិតក្នុងបុព្វហេតុជាតិ

12473937_814750178665003_255843422247681600_o


News New: នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ នេះ នាភូមិថ្មី ដែលស្ថិតនៅក្នុងឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ហ៊ុន គឹមឡេង ព្រមទាំងបុត្រី រួមនិងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាច្រើនរូបទៀត បានអញ្ជើញចូលរួមពិធីសូត្រមន្ត បង្សុកូល រាប់បាត្យ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខ័ន្ធ លោកឪពុក នេត ម៉ិច និងអ្នកម្តាយ ខៀវ ម៉ន ព្រមទាំងញាតិសន្តានទាំង៧ និងនាយ នាយរង ពលនគរបាល ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារទឹកដីប្រទេសជាតិ បម្រើផលប្រយោជន៍ប្រជាជនឲ្យទទួលបាននូវចំណែកបុណ្យកុសលដែលកូនចៅឧទ្ទិសជូននាឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ តាមប្រពៃណីព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ខ្មែរ។ ហើយនៅក្នុងពិធីសូត្រមន្ត បង្សុកូល រាប់បាត្យ នោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ហ៊ុន គឹមឡេង ព្រមទាំងបុត្រី បានប្រគេនទេយ្យទានដល់ព្រះសង្ឃ ចំនួន ២វត្ត៖ វត្តឱង្ការ ប្រគេនព្រះចៅអធិការ បច្ច័យចំនួន ១០ម៉ឺនរៀល, ប្រគេនព្រះសង្ឃ ៧អង្គ ដែលក្នុង ១អង្គបច្ច័យចំនួន ៥ម៉ឺនរៀល, ជូនយាយជី តាជី ១០០នាក់ ក្នុងម្នាក់ៗទទួលបានសំពត់ស៊ឹង១ និងថវិកាចំនួន ១ម៉ឺនរៀល, ប្រគេនបច្ច័យសម្រាប់កសាងវត្ត ចំនួន ១លានរៀល, អង្ករ ចំនួន ២៥០គីឡូក្រាម, មី ចំនួន ១០កេសតូច, ទឹកផ្លែឈើ ចំនួន ១០កេសតូច, ទឹកក្រូច ចំនួន ១០កេសតូច, ទឹកសុទ្ធវីតាល់ដបតូច ចំនួន ១០កេស, ត្រី.ខ ចំនួន ២កេសធំ, ស្ករស ចំនួន ១០គីឡូក្រាម, និង តែ ចំនួន ១០គីឡូក្រាម។ ដោយឡែក វត្តឈូកក្រពុំ ប្រគេនព្រះចៅអធិការ បច្ច័យចំនួន ១០ម៉ឺនរៀល, ប្រគេនបច្ច័យសម្រាប់កសាងវត្ត ចំនួន ១លានរៀល, អង្ករ ចំនួន ២៥០គីឡូក្រាម, មី ចំនួន ១០កេសតូច, ទឹកផ្លែឈើ ចំនួន ១០កេស, ទឹកក្រូច ចំនួន ១០កេស, ទឹកសុទ្ធវីតាល់ដបតូច ចំនួន ១០កេស, ត្រី.ខ ចំនួន ២កេសធំ, ស្ករស ចំនួន ១០គីឡូគ្រាម, តែ ចំនួន ១០គីឡូគ្រាម៕


12971082_814754208664600_7641096314843649395_o

12977185_814755278664493_2374398212426454111_o


12998326_814758445330843_8984101887425716965_o


12968063_814744418665579_3754686729079536927_o


12970925_814754951997859_8657974957808841758_o


12973323_814744738665547_7500211223448509076_o


12983312_814746531998701_1294193251668226286_o


12973314_814752255331462_6938077479733257361_o


12983904_814749475331740_3451121689627310042_o


12961262_814753488664672_2803431120387689615_o


12957647_814743028665718_4473282146737120779_o


12970933_814743128665708_8533164006450739575_o


ប្រភព៖ Facebook ឯកឧត្តមនាយឧត្តមសេនីយ នេត សាវឿន

នាយឧត្តមសេនីយ នេត សាវឿន ធ្វើបុណ្យជូនមាតាបិតា និងនាយ នាយរង ពលនគរបាលដែលបូជាជីវិតក្នុងបុព្វហេតុជាតិ នាយឧត្តមសេនីយ នេត សាវឿន ធ្វើបុណ្យជូនមាតាបិតា និងនាយ នាយរង
ពលនគរបាលដែលបូជាជីវិតក្នុងបុព្វហេតុជាតិ Reviewed by Unknown on 3:52:00 AM Rating: 5

No comments:

Powered by Blogger.