Recent Posts

Seo Services

លោក ស សុខា ផ្តល់ថវិកាជូននគរបាលខេត្តសៀមរាប

13043688_1584935871820851_2122412493160242216_n


News New:  កាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងអោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក សត ណាឌី ស្នងការនគរបាល ខេត្តសៀមរាប បានជួបសំណេះសំណាល សួរសុខទុក្ខ និងថ្លែងអំណរគុណដល់កងកម្លាំងនគរបាលទូទាំងខេត្តសៀមរាប ដែលចូលរួមជូយរៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ សុវត្ថិភាព និងថែរក្សារបៀបរៀបរយ ជូនដល់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋយើង និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានអញ្ជើញចូលរួមអបអរសាទរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំវកអដ្ឋស័ក ព.ស២៥៦០ និងមហាព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ដែលប្រព្រឹត្តទៅអស់រយៈពេល ៧ថ្ងៃកន្លងមក។នៅក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ជាស្នងការរង នាយ នាយរងការិយាល័យ និងមន្រ្តីនគរបាលជាច្រើនរួប។
បើតាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប បង្ហាញអំពីបញ្ហាសន្តិសុខ សុវត្ថិភាព ការរៀបចំសម្រួលចរាចរណ៍ នៅក្នុងពិធីបុណ្យនេះ គឺមានលក្ខណៈល្អប្រសើរ ដោយគ្មានបញ្ហាមិនប្រក្រតីណាមួយកើតឡើងឡើយ ដែលទាំងនេះជាការខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលយើង។ ជាងនេះទៅទៀត លោកស្នងការ បានបញ្ជាក់ដែរថា ចំពោះបញ្ហាបទល្មើស នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺមានកម្រិតទាបបំផុត បើប្រៀបធៀបទៅឆ្នាំមុន ហើយកងកម្លាំងបានធ្វើការបង្រ្កាបបានភ្លាមៗផងដែរ។


លោក ស សុខា ក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងនគរបាលទាំងអស់ ដែលបានចំណាយនូវពេលវេលាដ៏មានតំលៃ មិនបានទៅចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជួបជុំជាមួយក្រុមគ្រួសារ  ហើយយកពេលវេលានេះ មកការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព និងជួយសម្រួលចរាចរណ៍ ក្នុងមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត របស់យើង អោយមានដំណើរការប្រព្រឹត្តទៅយ៉ាងរលូន ។ នៅក្នុងពិធីសំណេះសំណាលនេះផងដែរ លោក ស សុខា ក៏បានឧបត្ថម្ភជាថវិកាមួយចំនួនជូនដល់កងកម្លាំងនគរបាលទាំងអស់ ដែលបានឈរជើងតាមគោលដៅនីមួយៗ ដោយស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់បំផុត៕


12991092_1584935321820906_1531603925801542709_n

13010768_1584935335154238_1855144983675310421_n

13061947_1584935388487566_7475208225640012393_n

13000300_1584935405154231_7325633685511443360_n

13006643_1584935605154211_231202792019433762_n

12805854_1584935465154225_4379855564126944496_n

លោក ស សុខា ផ្តល់ថវិកាជូននគរបាលខេត្តសៀមរាប លោក ស សុខា ផ្តល់ថវិកាជូននគរបាលខេត្តសៀមរាប Reviewed by Unknown on 8:09:00 PM Rating: 5

No comments:

Powered by Blogger.