Recent Posts

Seo Services

ពេលនេះវត្តមានឯកឧត្តម ជា សុមេធី និងលោកជំទាវ បានអញ្ជើញមកដល់ទីតាំងលេងល្បែងប្រជាប្រិយ និងប្រគុំតន្ត្រីហើយ

11959999_1600626510263876_2543946673194140313_n


News New: សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានរៀបចំកម្មវិធី លេងល្បែងប្រជាប្រិយខ្មែរ និងប្រគុំតន្ត្រីដ៏ធំមួយ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំវក អដ្ឋស័កព.ស២៥៦០។កម្មវិធីដ៏អស្ចារ្យនេះ នឹងប្រារព្វធ្វើនៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់លាវ នៅក្នុងទឹកដីស្រុកកំពង់លាវ ខេត្តព្រៃវែង នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នេះ។ បើតាមការអោយដឹងពីសំណាក់លោក ប៉ាវ សុធីរ អនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានអោយដឹងថា កម្មវិធីនេះ ចាប់ផ្តើមពីម៉ោង២:០០រសៀលតទៅ ដែលរួមមាន៖ ការលេងល្បែងប្រជាប្រិយខ្មែររបស់យុវជន យុវនារី សិស្សានុសិស្ស និងប្រជាពលរដ្ឋ ព្រមទាំងមានការប្រគុំតន្ត្រីដ៏អស្ចារ្យ ចាប់ពីម៉ោង៦:០០ល្ងាច ដែលមានចូលរួមសំដែងដោយ កញ្ញា សុគន្ធ នីសា លោក ព្រហ្ម ម៉ាញ និងតារាល្បីៗជាច្រើនរូបទៀត។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី និងសិស្សានុសិស្សគ្រប់ទិសទី ចូលរួមលេងល្បែងប្រជាប្រិយខ្មែរ និងទស្សនាការប្រគុំ កំប្លែងអោយបានច្រើនកុះករ។ នៅមុននេះបន្តិច វត្តមានឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញមកដល់ទីកន្លែងប្រារព្វពិធី ស្របពេលដែលក្រុមយុវជនកំពុងនាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ យ៉ាងសប្បាយរីករាយ។ ជាងនេះទៅទៀត នៅរាត្រីនេះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នេះ ការប្រគុំតន្ត្រីដ៏ធំ នឹងចាប់ផ្តើមពីម៉ោង៦:០០ល្ងាច ដែលមានការចូលរួមពីសំណាក់កញ្ញា សុគន្ធ នីសា  លោក ព្រហ្ម ម៉ាញ និងតារាល្បីៗជាច្រើនរូបទៀត៕


12990989_1600626596930534_3492362298190607693_n


13001317_482327611958680_2149520355657714376_n


12932904_482327678625340_1863924314293069933_n


12994356_1712185425689783_4524279380808502803_n


12994589_482332691958172_7884907669089596628_n


12472617_482332761958165_4820945606465049511_n


12961459_482332625291512_8717347931263784229_n


12963382_482332825291492_7593181063095475129_n


12987154_482332771958164_2954072912908600090_n


ពេលនេះវត្តមានឯកឧត្តម ជា សុមេធី និងលោកជំទាវ បានអញ្ជើញមកដល់ទីតាំងលេងល្បែងប្រជាប្រិយ និងប្រគុំតន្ត្រីហើយ ពេលនេះវត្តមានឯកឧត្តម ជា សុមេធី និងលោកជំទាវ បានអញ្ជើញមកដល់ទីតាំងលេងល្បែងប្រជាប្រិយ
និងប្រគុំតន្ត្រីហើយ Reviewed by Unknown on 2:59:00 AM Rating: 5

No comments:

Powered by Blogger.