Wednesday, April 27, 2016

លោក ស្បោង សារ៉ាត់ ចុះស្តារព្រែក បុកអណ្តូង ប្រគេនបច្ច័យកសាងវត្ត និងផ្តល់អំណោយសម្តេច ស ខេង ស្រុកពារាំង

13062419_493760784149108_5645333620187984495_n


News New: នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានអញ្ជើញចុះទៅពិនិត្យមើលកន្លែងស្តារព្រែកចាស់ មួយកន្លែង ដែលជាអំណោយរបស់លោកផ្ទាល់ជូនដល់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិតាំងរលាង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។ ព្រែកនេះគឺស្តារសំរាប់ទុកអោយប្រជាពលរដ្ឋប្រើប្រាស់ក្នុងកិច្ចការធ្វើស្រែចំការ និងទុកអោយគោ ក្របីផឹក។ ព្រែកដែលជាអំណោយយរបស់លោក ស្បោង សារ៉ាត់ នេះ មានទំហំ ទទឹង ២៥ម៉ែត្រ បណ្តោយ ៦៥ម៉ែត្រ មានជម្រៅ ២ម៉ែត្រកន្លះ  និងបុកអណ្តូងភ្លោះមួយសំរាប់បូមទឹកដាក់ស្រះ ដែលចំណាយអស់ថវិកាចំនួន ៦ ០០០ ០០០រៀល។


បន្ទាប់មកនៅរសៀលថ្ងៃដដែលនេះ លោក ស្បោង សារ៉ាត់ ក៏បន្តដំណើរនាំយកនូវបច្ច័យផ្ទាល់ខ្លួនចំនួន ២ ០០០ ០០០រៀល ប្រគេនព្រះសង្ឃវត្តអម្ពវ័ន ហៅវត្តសំបួរ សម្រាប់ទិញស៊ីម៉ង់ត៍កសាងសមិទ្ធិផលក្នុងវត្ត ដែលស្ថិតឃុំកំពង់ប្រាំង  និងបានប្រគល់ប្រាក់ថវិកាចំនួន ១ ០០០ ០០០រៀល ដល់មេឃុំកំពង់ប្រាំង ស្រុកពារាំង សំរាប់ផ្តល់ជូនគ្រួសារសព ចំនួន ៥នាក់ ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕


13087874_493761057482414_7705014550233467983_n


13087547_493760987482421_294573689955554090_n


13055293_493761087482411_5130152991136095407_n


13043596_493770954148091_2268197057804312040_n


13062036_493761100815743_8584904298629205091_n


13083314_493771990814654_4265394834275178197_n

0 comments:

Post a Comment