Monday, April 25, 2016

លោក ស្បោង សារ៉ាត់ ផ្តល់អំណោយជូនពលរដ្ឋត្រូវភ្លើងឆេះផ្ទះ ៩ខ្នង ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង

13043784_493395357518984_5437465827733742813_n


News New: នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សា ខេត្តព្រៃវែង បានអញ្ជើញចុះទៅពិនិត្យមើលផ្ទះ ដែលអគ្គីភ័យឆេះអស់ ៩ខ្នង ស្ថិតនៅក្នុងភូមិព្រឹក្សាទី២ ឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។ បើតាមការអោយដឹងពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់នោះថា មូលហេតុបណ្តាលអោយមានករណីភ្លើងឆេះផ្ទះនេះ គឺនៅប្រហែលជាម៉ោង ៣ និង៤០នាទី ភ្លើងឆេះរាលពីវាលស្រែ មកបន្តឆេះគុម្ពឫស្សី និងរហូតរាលឆេះដល់ផ្ទះតែម្តង។ លោក ស្បោង សារ៉ាត់ បានចូលរួមសំដែងនូវការសោកស្តាយ និងអាណិតអាសូរពន់ពេក ចំពោះការបាត់បង់នូវផ្ទះសំបែង ដែលជាទ្រព្យតែមួយគត់ សម្រាប់ផ្តល់ជំរក អោយប្រជាពលរដ្ឋជ្រកកោន ស្នាក់អាស្រ័យនោះ ។ នៅក្នុងឱកាសនោះ លោក ស្បោង សារ៉ាត់ ក៏បានស្នើសុំអោយប្រជាពលរដ្ឋ នាំគ្នាប្រុងប្រយ័ត្នរឿងវាលស្រែ ដែលនៅសេសសល់ ជញ្ជ្រាំង រឺសំរាមនៅេជិតៗផ្ទះ ឬក៏ព្រៃងាប់ៗ ដែលអាចបង្កអោយឆេះបាន ត្រូវកាប់ ឬសំអាតវា កុំទុកអោយមាននៅសេសសល់ ព្រោះវាអាចបង្កជាអគ្គីភ័យឆាបឆេះដល់ផ្ទះសំដែងយើងបានគ្រប់ពេលវេលា ដោយសាររដូវនេះជារដូវក្តៅហួតហែងផង វាងាយនឹងឆេះខ្លាំងណាស់។ជាការចូលរួមចំណែកដល់ទុក្ខលំបាកខ្លះៗរបស់បងប្អូន ទាំង ៩គ្រួសារ ដែលត្រូវភ្លើងឆាបឆេះផ្ទះសំបែងនោះ លោក ស្បោង សារ៉ាត់ ក៏បានឧបត្ថម្ភជាថវិកា និងសំភារ:មួយចំនួន ដែលក្នុងនោះ មួយគ្រួសារទទួលបានថវិកាចំនួន ១៥ ៧០០០រៀល អង្ក ១៥គីឡូក្រាម ចាន ៨ ស្លាព្រា ៩  ខោអាវ និងសំពត់មួយចំនួនទៀត រួមជាមួយប្រធានភូមិ សរុបចំនួន ១១គ្រួសារ៕


13094348_493395334185653_2836593022215804863_n


13077012_493395504185636_1512692046838492252_n


13061997_493395600852293_7706809557752639047_n


13100764_493395460852307_4214610236428216070_n


13083356_493395637518956_3608024106791975944_n


13100673_493395410852312_995928044756809159_n


13091909_493395520852301_8411554672695180501_n




0 comments:

Post a Comment