Wednesday, April 20, 2016

លោក ជា សុមេធី សម្រេចចេញលុយផ្ទាល់ខ្លួនសាងសង់ដំបូលផ្សារពាមរក៍

13015104_823380077768102_190574138500694261_n

News New:  បន្ទាប់ពីបានទទួលសំណូមពររបស់អាជីវករផ្សារពាមរក៍ ដែលស្ថិតនៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង  កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ លោក ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានចុះទៅពិនិត្យស្ថានភាពផ្សារពាមរក៍ដោយផ្ទាល់។ ក្នុងការពិនិត្យនោះ លោក ជា សុមេធី បានឃើញអំពីស្ថានភាពផ្សារជាក់ស្តែង គឺមានសភាពទ្រុឌទ្រោម និងដំបូលធ្លុះធ្លាយ ដូចអ្វីដែលអាជីវករបានសំណូមពរមកកាន់លោកពិតប្រាកដមែន។ ដោយឃើញស្ថានភាព ពិតបែបនេះ លោក ជា សុមេធី ក៏បានសំរេចសាងសង់ដំបូលផ្សារពាមរក៍ជាថ្មីឡើងវិញ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់លោក និងថវិការបស់សប្បុរសមួយចំនួន។សូមបញ្ជាក់ថា៖ ក្នុងរយ:ពេល ដែលលោក ជា សុមេធី ទៅកាន់តួនាទីជាអភិបាលនៃគណ:អភិបាលខេត្តព្រៃវែងមក មានសមិទ្ធិផលជាច្រើន ត្រូវបានលោកកសាង និងដោះស្រាយ ជាបន្តបន្ទាប់គួរអោយកោតសរសើរ។ ជាក់ស្តែង សម្រាប់ដំបូលផ្សារពាមរក៍នេះ ជាការសាងសង់ដំបូលផ្សារលើកទី២ ហើយ បន្ទាប់សាងសង់ដំបូលផ្សារអ្នកលឿងត្រៀយខាងកើត រួចមក៕


13055568_823380177768092_1296681207784063409_n

13006664_823380364434740_5112983469714626439_n

13051686_823380281101415_3211242351839787516_n

13007277_823380221101421_3973042513291775678_n

13000273_823380244434752_1752631075367236852_n

942249_823380191101424_5418503977197895887_n

13001137_823380291101414_6040386671148268791_n

0 comments:

Post a Comment