Recent Posts

Seo Services

គណបក្សសង្គ្រោះជាតិធ្លាក់កូដខ្លាំង ស្របពេលដែលគណបក្សប្រជាជនកម្ពុជាឡើងកូដខ្លាំង

WDF_1827832


បទវិភាគនយោបាយ: គ្មានអ្វីគួរអោយចំលែកទេ ដែលពេលគណបក្សសង្គ្រោះជាតិ ត្រូវធ្លាក់ប្រជាប្រិយភាពខ្លាំង ស្របពេលដែលគណបក្សប្រជាជនកម្ពុជា កំពុងតែមានប្រជាប្រិយភាពខ្លាំង ព្រោះសូម្បីតែច្បាប់ធម្មជាតិក៏កំណត់អោយអ្វីៗទាំងឡាយនៅលើលោកនេះ មានគូរវា ដូចជា៖ ខ្លាំងគូរនិងខ្សោយ រឹងគូរនិងទន់ សគូរនិងខ្មៅ ទាបគូរនិងខ្ពស់ ចាញ់គូរនិងឈ្នះ គឺមិនអាចអោយនៅលើភ្នំមួយមានខ្លាពីរឡើយ បើមានប្រាកដជាខាំគ្នាជាមិនខានឡើយ។ រឿងនយោបាយក៏ដូចគ្នាដែរ អ្នកដែលគេធ្វើនយោបាយ គេតែងមានយុទ្ធសាស្ត្រផ្សេងៗគ្នា ទៅតាមទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់គេ ហើយម្នាក់ៗសុទ្ធតែប្រាថ្នាចង់បានឈ្នះលើដៃគូរប្រកួតរបស់ខ្លួនជានិច្ច។ ដូច្នោះគ្រប់យុទ្ធសាស្ត្ររបស់គេ គេប្រយ័ត្នប្រយែងណាស់ មិនអោយដៃគូររបស់គេចាប់ចំណុចខ្សោយបានឡើយ ជាពិសេសគេមិនត្រូវធ្វើអ្វី ដែលប៉ះពាល់ដល់ប្រទេសជាតិ ប្រជារាស្ត្រ សាសនា ប្រពៃណីទំនៀមទំលាប់ និងផលប្រយោជន៍រួមឡើយ។ផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិ ម្តងហើយម្តងទៀត មេដឹកនាំរបស់ខ្លួន ចេះតែបង្កជាបញ្ហានេះបញ្ហានោះ ធ្វើអោយប៉ះពាល់ដល់ស្ថេរភាពរបស់ប្រទេសជាតិ ដោយអាងរត់ចោលស្រុកជាដើម។ ជាក់ស្តែង លោក កឹម សុខា ដែលជាមេដឹកសំខាន់មួយរូបរបស់គណបក្សសង្គ្រោះជាតិ ស្របពេលដែលលោក សម រង្សី មិនមានវត្តមាននៅក្នុងប្រទេសកម្ពុជានោះ លោក កឹម សុខា គួរតែប្រឹងប្រែងគ្រប់គ្រង រឺ ប្រមែប្រមូលប្រជាប្រិយភាពអោយគណបក្ស ព្រោះគណបក្សសង្គ្រោះជាតិ និងលោក សម រង្សី សុទ្ធតែផ្ញើក្តីសង្ឃឹមទៅលើលោក កឹម សុខា ។ ប៉ុន្តែគួរអោយស្តាយណាស់ លោក កឹម សុខា តែងតែយកឱកាស ដែលលោក សម រង្សី មិននៅក្នុងស្រុក ពង្រឹងអំណាចខ្លួនឯង បក្សពួកខ្លួន និងសាច់ញាតិខ្លួន ហើយមកដល់ពេលនេះ អ្វីដែល កឹម សុខា កាន់តែធ្វើអោយគណបក្សសង្គ្រោះជាតិ និងលោក សម រង្សី កាន់តែអស់សង្ឃឹមថែមទៀតនោះគឺ រឿងអាស្រូវស្នេហាតាមខ្សែអាត់សំលេងរបស់លោក កឺម សុខា និងកញ្ញា ស្រីមុំ ទោះរឿងនេះ ពិត ឬមិនពិត? ហេតុអ្វីលោក កឹម សុខា មិនហ៊ានប្រឈមមុខ ស្របពេលដែល ស្រីមុំ ចូលបំភ្លឺនៅតុលាការកាន់តែស៊ីជំរៅនោះ? បើសិនជារឿងស្នេហារវាងលោក កឹម សុខា និងកញ្ញា ស្រីមុំ ពិសេសពាក់ព័ន្ធរឿងអាស្រូវជំពាក់វាក់វិនគ្នា លោក កឹម សុខា កញ្ញា ស្រីមុំ និងកញ្ញា ធី សុវណ្ណថា ពិតជាត្រូវរហូតដល់ប្រឈមមុខនិងផ្លូវច្បាប់ទៀតមែន។ តើវាសនា សង្គ្រោះជាតិ នឹងទៅជាយ៉ាងណា?ហើយអ្នកដែលខំគាំទ្រសង្គ្រោះជាតិយ៉ាងផ្កាប់មុខសង្ឃឹមអ្វីទៅ? អ្នកគាំទ្រសង្គ្រោះជាតិ អាណត្តិឆ្នាំ២០១៧ និង២០១៨ តែងសង្ឃឹមថា សង្គ្រោះជាតិ អាចមានប្រៀបលើគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែគួរអោយស្តាយ ថាមេដឹកនាំធំ រត់ចោល ស្រុកហើយ ពឹងលើមេដឹកនាំទី២(លោក កឹម សុខា) បែរជាមកវីវក់រឿងស្រីញីទៅវិញ។ ចំណែកឯគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាវិញ ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា គេខិតខំធ្វើកំណែទំរង់ស្ទើរគ្រប់វិស័យ ដោះស្រាយបញ្ហាប្រជាពលរដ្ឋ រស់នៅេជាមួយប្រជាពលរដ្ឋ ស្លាប់រស់ជាមួយប្រជាពលរដ្ឋ គិតគូរ សុខទុក្ខប្រជាពលរដ្ឋ កែទំរង់សមាជិករាជរដ្ឋាភិបាល ដកមន្ត្រីអសកម្ម ជំរុញលើកទឹកចិត្តមន្ត្រីមានសមត្ថភាព ដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ បំបាត់អំពើពុករលួយ ។ល។ និង។ល។ ជាពិសេស ប្រជាប្រិយភាពរបស់សម្តេច ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត កាន់តែខ្លាំងឡើងៗ ក្នុងមួយថ្ងៃៗ។ តើគណបក្សសង្គ្រោះជាតិសង្ឃឹមលើអ្វីទៀត?

គណបក្សសង្គ្រោះជាតិធ្លាក់កូដខ្លាំង ស្របពេលដែលគណបក្សប្រជាជនកម្ពុជាឡើងកូដខ្លាំង គណបក្សសង្គ្រោះជាតិធ្លាក់កូដខ្លាំង ស្របពេលដែលគណបក្សប្រជាជនកម្ពុជាឡើងកូដខ្លាំង Reviewed by Unknown on 6:26:00 PM Rating: 5

No comments:

Powered by Blogger.