Recent Posts

Seo Services

លោកស្នងការមុខស្រស់ ជួន ណារិន្ទ បន្តចែកទឹក និងស្តារស្រះ ព្រមទាំងទិញស៊ីទែនទឹក ដាក់ក្នុងភូមិកំពង់ស្នាច់តូច

13071780_889672577808696_4784987097030087774_o


News New: នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ  លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ  បានបន្តដឹកនាំអស់លោកជាស្នងការរង និងមន្ត្រីក្រោមឱវាទ ដឹកជញ្ចូនទឹកស្អាតទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាតទឹកប្រេីប្រាស់ចំនួន ២៤០គ្រួសារ ស្ថិតនៅក្នុងភូមិកំពង់ស្នាច់តូច ឃំុទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។  ទឹកដែលលោកស្នងការ ធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសនោះអស់ចំនួន ៨រថយន្ត (ឡានដឹកទឹកលក់) និងបានចែកជូននូវទឹកសុទ្ធអស់ចំនួន ៥៧០យួរ ព្រមទាំងចែកជូននូវនំប័ុងដល់ក្មេងៗចំនួន ៣៥០ដេីមផងដែរ ។  គិតជាថវិកាសរុបចំនួន ២ ៧៤៦ ០០០រៀល ។ជាងទៅទៀត លោកឧត្តមសេនីយ ជួន ណារិន្ទ សន្យាថា នឹងរៀបចំគម្រោងជួយស្តារស្រះទឹកមួយកន្លែង ដែលមានទំហំ ១០ម៉ែត្រ x ៣០ម៉ែត្រ និងទិញស៊ីទែនទឹកធំមួយ ដាក់នៅទីធ្លាសាលារៀន ក្នុងភុមិនេះតែម្តង។ ចំពោះកាយវិការដ៏ល្អប្រសើររបស់លោកឧត្តមសេនីយ ស្នងការនគរបាលខេត្តព្រះសីហនុ នៅពេលនេះ ពិតជាបាន ជួយសម្រួលដល់ទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋយើងបានភ្លាមៗ និងទាន់សភាពការណ៍ ធ្វើអោយប្រជាពលរដ្ឋ ដែលចូលរួមទទួលទឹកស្អាតនៅពេលនោះ មានភាពសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ ជួន ណារិន្ទ ផងដែរ៕


13043580_889672664475354_6435260117315910393_n


13062870_889672714475349_2041525162875723230_o


13072778_889672994475321_7350463333197614771_o


13119840_889672627808691_4766501278121583309_o

លោកស្នងការមុខស្រស់ ជួន ណារិន្ទ បន្តចែកទឹក និងស្តារស្រះ ព្រមទាំងទិញស៊ីទែនទឹក ដាក់ក្នុងភូមិកំពង់ស្នាច់តូច លោកស្នងការមុខស្រស់ ជួន ណារិន្ទ បន្តចែកទឹក និងស្តារស្រះ ព្រមទាំងទិញស៊ីទែនទឹក
ដាក់ក្នុងភូមិកំពង់ស្នាច់តូច Reviewed by Unknown on 3:04:00 AM Rating: 5

No comments:

Powered by Blogger.