Tuesday, April 19, 2016

លោក សេង គន្ធ ចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវវេងស្រេង និងផ្លូវផ្សារត្រពាំងថ្លឹង

13006670_571717069661685_6184419191217979178_n


News New: ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ លោក សេង គន្ធ អភិបាលរងនៃគណ:អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកំលាំងចម្រុះរបស់ខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំបងប្អូនអាជីវករលក់ដូរលើផ្លូងសាធារណ: គឺនៅលើផ្លូវវេងស្រេង និងផ្លូវបេតុងផ្សារត្រពាំងថ្លឹង ព្រោះតំបន់ផ្លូវទាំងពីរនេះ តែងតែបង្កបញ្ហា កកស្ទះចរាចរណ៌ជាញឹកញាប់ ។ បន្ទាប់ពីមានការចុះដោយផ្ទាល់ពីសំណាក់លោក សេង គន្ធ និងកំលាំងចម្រុះខណ្ឌ អាជីវករផ្សារទាំងពីរខាងលើ បានសន្យាថា ចាប់ពីថ្ងៃស្អែកនេះតទៅ ពួកគាត់ នឹងធ្វើរំកិលចូលក្នុង ឈប់លក់ដូរលើចំណីផ្លូវដូចពីមុន។ ជាងនេះទៅទៀត  អាជីវករទាំងនោះ ថែមទាំងសន្យាថា នឹងជួយថែរក្សារអោយបាននូវអនាម័យបរិស្ថានទាំងទីកន្លែងលក់ដូររបស់ខ្លួន និងទីធ្លាផ្សារទាំងមូល ដើម្បីអោយសោភ័ណភាពល្អ ជាផ្សារស្អាត ប្រកបដោយផាសុកភាពទៀតផង។
លោក សេង គន្ធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ  ក៏បានថ្លែងអំណរគុណចំពោះបងប្អូនអាជីវករ ដែលបានចូលរួមសម្រួលដល់កិច្ចការចរាចរណ៍ និងអនាម័យជុំវិញ ទីផ្សារ និងផ្លូវទាំងពីរ។ នាឱកាសនោះផងដែរ លោកក៏សូមសំណូមពរដល់បងប្អូនអាជីវករផ្សេងៗទៀត ដែលលក់ដូរលើផ្លូវ លើចិញ្ចើមផ្លូវ សូមមានស្មារតីភ្ញាក់រលឹកឡើង ពិសេសក្នុងខណ្ឌពោធិ៌សែនជ័យ ដើម្បីលើកមុខមាត់រាជធានីភ្នំពេញ ក៏ដូចជាប្រទេសជាតិយើងទាំងមូល៕


12994467_571716856328373_3923400073246822067_n (1)


13043404_571716946328364_2545714538913367509_n


13043782_571717016328357_3738748273801356374_n


13055401_571716862995039_4460642864909583179_n


0 comments:

Post a Comment