Recent Posts

Seo Services

ខណ្ឌពោធិ៍សែនជ័យ រៀបចំ សង្ក្រាន្តពោធិ៍សែនជ័យ នាថ្ងៃទី៨ ,៩ ខែមេសា ខាងមុខនេះ

12924480_564236137076445_2841934363642096718_n

News New: នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦នេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានរៀបចំកិច្ចប្រជុំការងារមួយក្រោមអធិបតីភាព លោក ហែម ដារិទ្ធិ អភិបាលនៃគណ:អភិបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការបែងចែកភារៈកិច្ចតួនាទីជូនមន្ត្រីក្នុងខណ្ឌទាំងមូលសំរាប់ត្រៀមពិធីអបអរសាទរ​ពោធិ៍សែនជ័យសង្ក្រាន្ត​ ដែល​ ប្រព្រឹត្តិទៅ នាថ្ងៃទី៨ ៩ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ ក្នុងទីតាំងបរិវេណវត្តតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។ បើតាមការ អោយដឹង ពោធិ៍សែនជ័យសង្ក្រាន្ត នេះ នឹងមានការប្រារព្វពិធីផ្សេងៗទំរង់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដូចជា៖ ការលេងល្បែងប្រជាប្រិយខ្មែរ ពិធីស្រង់ព្រះ ការតាំងពិព័រណ៌ផលិតផលផ្សេងៗ និងការប្រគុំតន្ត្រីផងដែរ។ ក្នុងនោះរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏សូមអញ្ជើញយុវជន យុវនារី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមលេងល្បែងប្រជាប្រិយខ្មែរ និងទស្សនាការប្រគុំតន្ត្រី ដោយសេរី ៕


12928391_863968363725710_1033803430161263859_n


12932662_863968460392367_8800321434081273627_n

 

 
ខណ្ឌពោធិ៍សែនជ័យ រៀបចំ សង្ក្រាន្តពោធិ៍សែនជ័យ នាថ្ងៃទី៨ ,៩ ខែមេសា ខាងមុខនេះ ខណ្ឌពោធិ៍សែនជ័យ រៀបចំ សង្ក្រាន្តពោធិ៍សែនជ័យ នាថ្ងៃទី៨ ,៩ ខែមេសា ខាងមុខនេះ Reviewed by Unknown on 2:18:00 AM Rating: 5

No comments:

Powered by Blogger.