Recent Posts

Seo Services

លោក ហែម ដារិទ្ធិ ផ្តល់ថវិកា និងគ្រឿងបរិភោគជូនកងកំលាំងទូទាំងខណ្ឌពោធិ៍សែនជ័យ ៣៤៥នាក់

12924480_564236137076445_2841934363642096718_n

News New : ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ លោក ហែម ដារិទ្ធិ អភិបាលនៃគណ:អភិបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទចំនួន ៣៤៥នាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ។ នៅក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ ក៏បានផ្តល់ជូននូវថវិកាដល់កងកំលាំងទាំង ៣៤៥នាក់ ដែលក្នុងម្នាក់ៗទទួលបានថវិកា ៥មុឺនរៀល ស្រាបៀរ ១កេះ  ។ ដោយឡែកប៉ុស្តិ៍រដ្ឋបាលនគរបាលទាំង១០ ដែលក្នុង ១ប៉ុស្តិ៍ទទួលបាន ៥០មុឺនរៀល និងផ្តល់ជូនអង្គភាពនៃកងកំលាំងទាំងពីរ ក្នុងមួយអង្គភាព ២លានរៀលផងដែរ។ លោក ហែម ដារិទ្ធិ បានប្រសាសន៍កោតសរសើរដល់ កងកំលាំងទាំងអស់ទូទាំងខណ្ឌ ដែលជានិច្ចកាល តែងតែប្រឹងប្រែងទាំងទោះថ្ងៃទាំងយប់ ហាលខ្យល់ហាលភ្លៀង ត្រូវក្តៅរងារ  ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌពោធិសែនជ័យទាំងមូល រស់នៅប្រកបដោយភាពសុខសាន្ត ។ ចំពោះការផ្តល់ជូននូវថវិកា និងគ្រឿងឧបភោគ បរិភោគនៅពេលនេះ លោក ហែម ដារិទ្ធិ បញ្ជាក់ថា ទោះបីមានចំនួនតិចតួច តែនេះជាការលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះការបូជា ទាំងកំលាំងកាយចិត្តរបស់កងកំលាំងយើង ក្នុងបុព្វហេតុថែរក្សា ការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋរហូតមក៕

12931143_564236133743112_6126030349128636865_n

12376645_564236243743101_2815929698418678409_n (1)

 
លោក ហែម ដារិទ្ធិ ផ្តល់ថវិកា និងគ្រឿងបរិភោគជូនកងកំលាំងទូទាំងខណ្ឌពោធិ៍សែនជ័យ ៣៤៥នាក់ លោក ហែម ដារិទ្ធិ ផ្តល់ថវិកា និងគ្រឿងបរិភោគជូនកងកំលាំងទូទាំងខណ្ឌពោធិ៍សែនជ័យ ៣៤៥នាក់ Reviewed by Unknown on 8:06:00 PM Rating: 5

No comments:

Powered by Blogger.