Monday, April 25, 2016

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងទទួលបានពី ៣ ទៅ៥កៅអី ក្នុងការបោះឆ្នោតឆ្នាំ២០១៨​​ ខាងមុខ

541889_1409111915985143_842734005_n

News New:លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលគេនិយមស្គាល់ និងហៅថា គណបក្សជួង ត្រូវបានប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត មួយចំនួន អោយតំលៃថា គាត់និយាយល្អ និយាយត្រូវ ពិសេសគឺហ៊ាននិយាយចំៗ មិនខ្លាចក្រែងរអារថ្នាក់ដឹកនាំណាមួយឡើយ។ជាងនេះទៅទៀត នៅក្នុងកម្មវិធីវិទ្យុ លោក ខឹម វាសនា ត្រូវបានអ្នកស្តាប់មួយចំនួន រិះគន់ថា និយាយច្រើនប្រើពាក្យ អសុរស ដូចជា ពាក្យ អាមឹង ជាដើម។ ប៉ុន្តែអ្នកស្តាប់ខ្លះ បែរអស់សំណើច រហូតដល់ សើចទប់មិនបាន ពេលដែលលោកនិយាយចំចំណុចខ្លះគួរអោយចង់សើច។ ចំណែកអ្នកខ្លះទៀត សរសើរថា លោក ខឹម វាសនា ហ៊ាននិយាយចំៗ ហើយត្រូវទៀត។ ទោះ បីជាយ៉ាងណា វាជារឿងធម្មតាទេ សំរាប់អ្នកនយោបាយ តែងរងនូវការរិះគន់ និងសរសើរពីប្រជាពលរដ្ឋ ឬអ្នកនយោបាយដូចគ្នាជាមិនខានឡើយ។ ចំពោះវត្តមានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនេះ ទោះបីជាគណបក្សមួយថ្មី ក៏ប៉ុន្តែគណបក្សមួយនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរស្គាល់យ៉ាងច្រើននៅទូទាំងប្រទេស តាមរយ: វត្តមាននិយាយឥតសំចៃមាត់របស់លោក ខឹម វាសនា រហូតដល់សូម្បីតែកូនក្មេងមួយចំនួន ក៏ស្គាល់ឈ្មោះលោក ខឹម វាសនា ដែរ។ ក្នុងរយ:ពេលចុងក្រោយនេះ ទាំងលោក ខឹម វាសនា និងគណបក្សជួង (គេនិយមហៅ) ចាប់ផ្តើមមានប្រជាប្រិយភាពខ្លាំង ដែលមានអ្នកគាំទ្រនៅតាមបណ្តាខេត្តគួរអោយកត់សំគាល់។ ហើយអ្វីដែលជាចំណុចល្អរបស់លោក ខឹម វាសនា និងគណបក្ស គឺការរិះគន់ទាំងឡាយមិនចំពោះតែគណបក្សប្រឆាំង ឬក៏គណបក្សប្រជាជនកម្ពុជា ទេ គ្រប់គណបក្ស និងបុគ្គល ទាំងអស់ សុទ្ធតែត្រូវទទួលបានការរិះគន់ពីសំណាក់លោក ខឹម វាសនា ដូចគ្នា។ ជាងនេះទៅទៀត សមាជិកទាំងអស់របស់គណបក្សនេះ ស្ទើរតែមានចរិកដូចទៅនឹងលោក ខឹម វាសនា ទាំងអស់ ពិសេសគឺ លោក និងសមាជិកទាំងអស់ មិនដែលនិយាយថា ចង់បានសំលេងឆ្នោតនោះទេ រហូតដល់លោក ខឹម វាសនា ថា បើគណបក្ស លោកឈ្នះឆ្នោត លោកហ៊ានប្រគល់តំណែងអោយទៅគណបក្សផ្សេង បើសន្យាថា អនុវត្តតាមគោលការណ៍របស់បក្សលោកនោះ។


តាមរយ:ការរីកធំធាត់ ជាបន្តបន្ទាប់នៃសមាជិក ការហ៊ាននិយាយចំៗក្នុងន័យស្ថាបនា និងគោលការណ៍មិនចង់បានសន្លឹកឆ្នោត របស់លោក ខឹម វាសនា ក៏ដូចជា គណបក្សទាំងមូល News New ធ្វើការវិភាគថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងទទួលបានសំលេងឆ្នោតចន្លោះពី៣ទៅ៥កៅអី នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខនេះ៕

0 comments:

Post a Comment