Sunday, April 17, 2016

លោក ជា សុមេធី ចុះពន្លត់ភ្លើងឆេះព្រៃដោយផ្ទាល់

13015484_238159299872081_3592617941937724979_n


News Newកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ម្សិលម៉ិញនេះ អគ្គីភ័យ បានត្របាក់ឆាបឆេះព្រៃអស់ជិត ២ហិកតា ស្ថិតនៅក្នុងភូមិកោងទន្លេលើ ឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង វេលាម៉ោង១១:០០ព្រឹក។ បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីភ្លើងឆេះនេះ  លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោក ម៉ននី បណ្ឌិត អភិបាលនៃគណ:អភិបាលស្រុកស៊ីធរកណ្តាល បានអញ្ជើញចុះបញ្ជាដោយផ្ទាល់ ដោយភ្លាមៗនោះបានហៅរថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿង ចុះអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យ រហូតដល់ម៉ោង៥ល្ងាច ទើបអគ្គីភ័យ ត្រូវបានរលត់ទាំងស្រុង។ នៅក្នុងការពន្លត់អគ្គីភ័យនេះ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានដឹកនាំកំលាំង អាជ្ញាធរស្រុកស៊ីធរកណ្តាល និងប្រជាពលរដ្ឋចុះពន្លត់អគ្គីភ័យដោយផ្ទាល់ផងដែរ។


ចំពោះករណីអគ្គីភ័យឆេះព្រៃខាងលើនេះ គេមិនទាន់ស្វែងរកមូលហេតុពិតប្រាកដបាននៅឡើយទេ គ្រាន់តែដាក់ការសន្និដ្ឋានថា អាចមកពី ភ្លើងរបស់អ្នករកឃ្មុំ ឬ បង្ករឡើងដោយភ្លើងកន្ទុយបារី ដែលគេក្រវាត់ចោលទៅលើព្រៃ ហើយដោយអាកាសធាតុមានកំដៅខ្លាំងបង្កាត់ទៅេជាភ្លើងអគ្គីភ័យយ៉ាងសន្ធោរសន្ធៅបែបនេះតែម្តង។ សំរាប់ករណីអគ្គីភ័យខាងលើនេះ  ត្រូវបានប្រជាពលរដ្ឋនាំគ្នាធ្វើការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ម៉ន នី បណ្ដិត អភិបាលស្រុកស៊ីធរកណ្តាល ដែលបានចូលរួមយ៉ាងសកម្មដោយផ្ទាល់ក្នុងការពន្លត់អគ្គីភ័យ ដោយមិនខ្លាចក្រែងមានបញ្ហាដល់ខ្លួន និងមិនគិតពីឋាន:តួ នាទី ក្នុងការរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ៕


12987229_868909976564264_539548668795078136_n


13006722_868910129897582_91984591456282040_n


12805870_868909946564267_6247783450174996793_n


9802_868911093230819_828209642232613898_n


12805857_238159656538712_2002389036252084171_n


13010880_238159546538723_4262044349407171183_n


12998468_238159399872071_6430109790742276754_n


0 comments:

Post a Comment