Thursday, April 28, 2016

ការពិភាក្សាគ្នាត្រូវបរាជ័យ រវាងអាជ្ញាធរខណ្ឌមានជ័យ និងពលរដ្ឋ ១៥០នាក់ ដែលមានបញ្ហាដីធ្លីក្នុងតំបន់អភិវឌ្ឍ

13078096_792868554177037_200483409_o

News New: ក្រុមអ្នកសារព័ត៌មានNews New មានការសោកស្តាយចំពោះការចចារគ្មានលទ្ធផលរវាងលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ និងប្រជាពលរដ្ឋមានបញ្ហាដីធ្លីជាង ៣០០គ្រួសារ កាលពីរសៀលម៉ោង ២:០០នាទីម្សិលម៉ិញនេះ ព្រោះការដោះស្រាយដល់ផ្លូវបំបែករៀងៗខ្លួន។ លទ្ធផលអវិជ្ជមាននេះ ត្រូវបានធ្វើឡើង ក្នុងការជួបជុំគ្នា ក្រោមដើមឈើមួយកន្លែងរវាងលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ និងប្រជាពលរដ្ឋតំណាងប្រហែលជា ១៥០នាក់ គឺបន្ទាប់ពីលោក ឡុង ង៉ែត បានស្នើអោយប្រជាពលរដ្ឋអ្នកមានបញ្ហាដីធ្លីទាំងអស់នោះ ត្រូវយកឯកសារពាក់ព័ន្ធទៅនឹងលំនៅដ្ឋានរបស់ខ្លួន ទៅដាក់នៅរដ្ឋបាលសាលាខណ្ឌ ឬទៅដាក់នៅក្រុមហ៊ុន អាយ អ៊ិន ជី ហូលឌីង ដើម្បីអោយអាជ្ញាធរធ្វើការពិនិត្យ និងចុះទៅវាស់វែងតាមផ្ទះនីមួយៗ រួចយកបញ្ហាដាក់ជូនលោកអភិបាលរាជធានីភ្នំពេញ។ តែគួរអោយស្តាយសំណើររបស់លោក ឡុង ង៉ែត ត្រូវបានប្រជាពលរដ្ឋទាំងនោះ បដិសេធ ហើយដើរចេញពីកិច្ចប្រជុំនោះ ដោយពួកគាត់ថា ការដោះស្រាយរបស់លោក ឡុង ង៉ែត នេះគឺផ្ទុយពីអ្វីដែលពួកគាត់ចង់បាន ហើយខុសពីអ្វីដែលលោក ឡុង ង៉ែត និយាយពីព្រឹកមុខក្រុមហ៊ុន អាយ អ៊ិន ជី ហូលឌីង ដែលលោកស្រែកខ្លាំងៗថា" លោកមកនេះគឺ ធ្វើដើម្បីរាស្ត្រ លោកជាអ្នកបំរើរាស្ត្រ" តែមិនយកសំណូមពររាស្ត្រទៅជូនថ្នាក់លើ ដើម្បីដោះស្រាយ បែរជាដាក់សំពាធអោយរាស្ត្រទៅវិញ។ ប្រជាពលរដ្ឋទាំងនោះ នៅតែរក្សាការទាមទារដដែលគឺ "ទទួលការអភិវឌ្ឍនៅនឹងកន្លែង និងកាត់ដីរបស់ប្រជាពលរដ្ឋចេញពីគម្រោងអភិវឌ្ឍទីក្រុងរណបថ្មី" ។

គួរបញ្ជាក់ថា មុននឹងឈានដល់ការជួបជុំគ្នានេះ ដោយការពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នោះ ប្រជាពលរដ្ឋទាំង ១៥០នាក់ខាងលើ ដែលជាតំណាងអោយប្រជាពលរដ្ឋជាង ៣០០គ្រួសារ មកពីសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងសង្កាត់ដង្កោ ខណ្ឌដង្កោ បាននាំគ្នាទៅតវ៉ាទាមទារនៅមុខក្រុមហ៊ុន អាយ អ៊ិន ជី ហូលឌីង តាមបណ្តោយផ្លូវព្រះមុនីវង្ស ជិតស្ថានទូតវៀតណាម ដើម្បីទាមទារអោយកាត់ដីពួកគាត់ចេញពីគម្រោងអភិវឌ្ឍទីក្រុងរណបថ្មី នៅក្នុងបឹងទំពុន និងបឹងជើងឯក និងពិភាក្សាអំពីយន្តការធានាសិទ្ធិលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ នៅក្នុងការតវ៉ាទាមទារនោះ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ បានចេញមកធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋអ្នកទាមទារទាំងនោះ ហើយបញ្ហានេះទៅពិភាក្សាគ្នានៅថ្ងៃដដែល វេលាម៉ោង ២:០០រសៀលវិញ៕

 

13106696_792870397510186_1668535707_o

13091567_792868697510356_2641038_o (1)

0 comments:

Post a Comment