Recent Posts

Seo Services

កំណាត់ផ្លូវ២០០៤ ចាប់ផ្តើមជួសជុលទាំងយប់ ក្រោយពីសម្តេច ហ៊ុន សែន............



13095870_1024034357632969_2830138380303612441_n

News New: បើតាមលោក ប៉ា សុជាតិវង្ស អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ សាលារាជ ធានីភ្នំពេញ បានចាប់ផ្តេីមជួសជុលបុកគ្រឹះ និងអ៊ុតកៅស៊ូ AC លើផ្លូវលេខ២០០៤ (ផ្លូវ ស ឡា) ចាប់ពីផ្លូវលេខ២៧១ ដល់ចំណុចអតីតបព្ជារបង់ប្រាក់ ដែលមានប្រវែង ២២០ម៉ែត្រ ទទឹង ២០ម៉ែត្រ និងកំរាស់ ៥០មីលីម៉ែត្រ ហើយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋអោយកាន់តែមានភាពងាយស្រួលជាងមុន។ ក្នុងរយ:ពេលចុងក្រោយនេះ យើងសង្កេតឃើញថា សាលារាជធានីភ្នំពេញ បាន និងកំពុងចាប់ផ្តើមជួសជុល និងស្ថាបនាផ្លូវជាបន្តបន្ទាប់ ចាប់តាំងពីមានការលើកឡើង និងបន្ទោសចំៗពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើលោក សាំ ពិសិដ្ឋ ប្រធានសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ជុំវិញករណីផ្លូវមួយចំនួន សាងសង់យូរមិនទាន់រួចរាល់ និងផ្លូវខូចមួយចំនួនមិនព្រមជួសជុល កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ក្នុងពិធី សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៃអគាររដ្ឋបាលសាលារាជធានីភ្នំពេញនោះ។


ឆ្លងតាមការប្រឹងប្រែងជួសជុល ក៏ដូចជា ស្ថាបនាផ្លូវក្នុងរាជធានីភ្នំពេញ ជាបន្តបន្ទាប់បែបនេះ ប្រជាពលរដ្ឋអ្នករស់នៅ និងស្នាក់នៅក្នុងរាជធានីភ្នំពេញ មានជំនឿជឿជាក់ថា មិនយូរទេ រាជធានីភ្នំពេញ គ្មានផ្លូវដី គ្មានផ្លូវជង្ហុក គ្មានផ្លូវរដិបរដុប និងគ្មានផ្លូវដែលមានដីហុយទ្រលោម ដូចពីមុនទៀតឡើយ៕


13087510_1023525591017179_4542596936625214954_n

13043211_1024034350966303_6611216554598031883_n

13083311_1024034347632970_2268486102325958980_n

13055502_1024034380966300_8121808757571875517_n


កំណាត់ផ្លូវ២០០៤ ចាប់ផ្តើមជួសជុលទាំងយប់ ក្រោយពីសម្តេច ហ៊ុន សែន............ កំណាត់ផ្លូវ២០០៤ ចាប់ផ្តើមជួសជុលទាំងយប់ ក្រោយពីសម្តេច ហ៊ុន សែន............ Reviewed by Unknown on 8:52:00 PM Rating: 5

No comments:

Powered by Blogger.