Recent Posts

Seo Services

ផ្លូវក្នុងទីក្រុងភ្នំពេញមួយចំនួនត្រូវបិទនៅថ្ងៃស្អែកនេះ

12923307_552756341571789_749826877109400187_n


News New:នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦​ស្អែកនេះ ចាប់ពីម៉ោង១២:០០ថ្ងៃត្រង់ទៅ សហភាពសហព័ន្ធយុវជនកម្ពុជាសហការជាមួយគណ:កម្មាធិការៀបចំបុណ្យជាតិ អន្តរជាតិ និងរដ្ឋបាលសាលារាជធានីភ្នំពេញ នឹងប្រារព្វពិធី ថ្វាយព្រះពរសង្ក្រាន្តថ្មី ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ ដូច្នោះដើម្បីអោយការប្រារព្វពិធីខាងលើនេះ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណ: ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ នៅតំបន់ជុំវិញកន្លែងប្រារព្វពិធីនោះ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងជាសាធារណ:មួយ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ នេះ ដើម្បីជម្រាបជូនអោយបងប្អូនអ្នកបើកបរទាំងអស់ ធ្វើការបញ្ចៀសចរាចរ និងបិទសកម្មភាពចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួន ចាប់ពីម៉ោង១២:០០នាទី ដល់ម៉ោង២១:០០នាទី លើបណ្តាផ្លូវដូចខាងក្រោម៖

ក.ចំពោះផ្លូវត្រូវបិទការធ្វើចរាចរ រួមមាន៖

១.កំណាត់តិរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ១៧៨ ដល់ផ្លូវ២៤០

២.កំណាត់ផ្លូវលេខ១៧៨ ចាប់ពីតីរវិថីព្រះស៊ីសុវត្ថិ រហូតផ្លូវលេខ១៩

៣.កំណាត់ផ្លូវលេខ២៤០ ចាប់ពីតីរវិថីព្រះស៊ីសុវត្ថិ រហូតដល់ផ្លូវលេខ១៩

ខ.ចំពោះផ្លូវត្រូវបញ្ចៀសការធ្វើចរាចរគឺ តាមផ្លូវលេខ១៩ ពីជើងទៅត្បូង និងពីត្បូងមកជើង។

អាស្រយ័ហេតុនេះ សូមបងប្អូនអ្នកបើកបរទាំងអស់ មេត្តាជ្រាប និងបើកបរបញ្ចៀសពីបណ្តាផ្លូវខាងលើ ចៀសវាងការកកស្ទះចរាចរណ៍នោះ៕

អត្ថបទ៖ លោក សារ៉ន

ផ្លូវក្នុងទីក្រុងភ្នំពេញមួយចំនួនត្រូវបិទនៅថ្ងៃស្អែកនេះ ផ្លូវក្នុងទីក្រុងភ្នំពេញមួយចំនួនត្រូវបិទនៅថ្ងៃស្អែកនេះ Reviewed by Unknown on 1:58:00 AM Rating: 5

No comments:

Powered by Blogger.