Recent Posts

Seo Services

លោក ទូច វណ្ណ: ប្រធានអង្គការសបី គោរពជូនពរឯកឧត្តម ជា សុមេធី និងលោកជំទាវ

12931284_810167962422647_5389418928214812872_n


News New: ក្នុងឱកាសដ៏បវរសួស្តីជ័យមង្គលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០ នាថ្ងៃទី១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០១៦ ខាង មុខនេះ តាងនាមប្រធាន អនុប្រធាន និងមន្ត្រី ព្រមទាំងសមាជិកនៃអង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន ហៅអង្គការសបីទាំងអស់ និងក្នុងនាមរូបខ្ញុំបាទផ្ទាល់ សូមគោរពជូនពរជ័យ សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរ និងវិបុលសុខគ្រប់ប្រការជូនចំពោះឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់។  យើងខ្ញុំទាំងអស់គ្នា សូមលើកដៃព្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិទាំងឡាយ លើលោក ទេវតាឆ្នាំថ្មី ឆ្នាំវក អារក្សអ្នកតាដ៏មានបារមីគ្រប់ទិសទី សូមជួយគ្រងអភិបាលការពារ និងប្រោះព្រំប្រសិទ្ធិពរជ័យ បវរសួស្តីជូនឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី  សូមទទួលបានសុខភាពល្អបរិបូរណ៍ កំលាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំខេត្តព្រៃវែង និងចូលរួមអភិវឌ្ឍប្រទេសជាតិមាតុភូមិកម្ពុជាអោយកាន់តែសំបូរសប្បាយរុងរឿងតរៀងទៅ។ ជាថ្មីម្តងទៀត នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គការសបីទាំងអស់ និងក្នុងនាមខ្ញុំបាទផ្ទាល់ ខ្ញុំសូមប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ:  អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ។សូមឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ មេត្តាទទួលនូវគារវភក្តីភាពដ៏ខ្ពង់ខ្ពស់ និងស្មោះស្ម័គ្របំផុតអំពីយើងខ្ញុំ ។


សូមគោរពជូនពរពី៖ ខ្ញុំបាទ ទូច វណ្ណ: ប្រធានអង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន និងមន្ត្រី ព្រមទាំងសមាជិកទូទាំងប្រទេស


ScreenHunter_04 Apr. 08 00.07

លោក ទូច វណ្ណ: ប្រធានអង្គការសបី គោរពជូនពរឯកឧត្តម ជា សុមេធី និងលោកជំទាវ លោក ទូច វណ្ណ: ប្រធានអង្គការសបី គោរពជូនពរឯកឧត្តម ជា សុមេធី និងលោកជំទាវ Reviewed by Unknown on 6:22:00 PM Rating: 5

No comments:

Powered by Blogger.