Recent Posts

Seo Services

ឧកញ៉ា ម៉ុង ឬទ្ធី "កម្មករគឺជាដង្ហើមរបស់ខ្ញុំ គាត់មិនដកដង្ហើម ខ្ញុំនឹងស្លាប់"

12973348_1718159678422382_1468496023476715888_o


News New: លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ជាធម្មតា លោកតែងតែមានទំនាក់ទំនងល្អជាមួយកូនចៅ ចូលចិត្តបង្កើនភាពស្និទ្ធស្នាលជាមយយកូនចៅ និងជួយទុក្ខលំបាកកូនចៅគ្រប់ពេលាវេលា ព្រមទាំងជាមនុស្សសាមញ្ញ មិនចូលចិត្តឡូយឆាយ ក្រអើតក្រទម និងចាត់ទុកកូនចៅជាដង្ហើមរបស់ខ្លួន ជាក់ស្តែង លោកបានបង្ហោះអត្ថន័យតាមFacebook របស់លោក ដែលមើលទៅគួរអោយចាប់អារម្មណ៍ ដែលដូចទៅនឹងសកម្មភាពពិតរបស់លោកណាស់ ខាងក្រោមជាខ្លឹមសាររបស់លោក


"កម្មករ និងបុគ្គលិកគឺជាដង្ហើមរបស់ខ្ញុំ ជើងរបស់ខ្ញុំនៅមិនស្ងៀមទេ បើខ្ញុំមិនបានដើរមើលកម្មករធ្វើការ និងមិនបានទៅនិយាយគ្នាលេងជាមួយពួកគាត់។ ជាធម្មតាមនុស្សស្ទើរគ្រប់គ្នាយកពេលចុងសប្តាហ៍ទៅដើរលេងកំសាន្តផឹកស៊ីស្រីញីអូនបង ឬបើពុំនោះសោតទេគេសុខចិត្តដេកក្នុងផ្ទះដាក់ម៉ាស៊ីនត្រជាក់ដើម្បីបំពេញសេចក្តីសុខរបស់ខ្លួន។ ដោយឡែកសម្រាប់រូបខ្ញុំវិញ ការដើរទៅព្រៃមើលការដាំដុះនូវដំណាំផ្សេងៗ និងការមើលបុគ្គលិកធ្វើការងារ ហើយឆ្លៀតជជែកលេងជាមួយពួកគាត់ សួរសុខទុក្ខពួកគាត់ គឺជាអ្វីដែលខ្ញុំចូលចិត្តបំផុត ហើយធ្វើអោយខ្ញុំទទួលអារម្មណ៍ថា មានសុភមង្គលផ្លូវចិត្ត ផ្លូវកាយ ហើយជាភាពរីករាយមួយ ដែលខ្ញុំត្រូវការ អ៊ីចឹង ៣ថ្ងៃក្នុងមួយសប្តាហ៍ ខ្ញុំត្រូវតែទៅកែវផុស។ ភាពស្និតស្នាលជាមួយកម្មករ បុគ្គលិកគ្រប់ជាន់ថ្នាក់ និងមនុស្សជុំវិញខ្លួនគឺអ្វីដែលកើតចេញពីចិត្ត និងធម្មជាតិនៃគំនិតរបស់ខ្ញុំ។ ខ្ញុំមិនចូលចិត្តភាពឡូយឆាយ ហឺហា ក្រអើត ហឹកហ៊ាក់ ដោយអាងទ្រព្យធននោះទេ។ សម្រាប់រូបខ្ញុំផ្ទាល់ កម្មករគ្រប់រូប គឺជាដង្ហើមរបស់ខ្ញុំ បើពួកគាត់មិនដកដង្ហើមទេ ខ្ញុំនឹងស្លាប់ ដូច្នេះការយកចិត្តទុកដាក់ចំពោះពួកគាត់ គឺជាតួនាទីរបស់ខ្ញុំ" ៕


12973312_1718159575089059_3955185361314245495_o


12901288_1718163231755360_2133062392900112164_o


12909539_1718163148422035_1477136403332864618_o


12961285_1718163178422032_2895556082037930177_o



ឧកញ៉ា ម៉ុង ឬទ្ធី "កម្មករគឺជាដង្ហើមរបស់ខ្ញុំ គាត់មិនដកដង្ហើម ខ្ញុំនឹងស្លាប់" ឧកញ៉ា ម៉ុង ឬទ្ធី "កម្មករគឺជាដង្ហើមរបស់ខ្ញុំ គាត់មិនដកដង្ហើម ខ្ញុំនឹងស្លាប់" Reviewed by Unknown on 1:34:00 AM Rating: 5

No comments:

Powered by Blogger.