Recent Posts

Seo Services

រូបភាពខ្លះៗដែលបង្ហាញថា ផ្លូវដែកពីភ្នំពេញ​ទៅព្រះសីហនុ ជាស្នាព្រះហស្ថសម្តេចតា

13096076_1025102450860889_7421649195388857437_n


News New: លោក កឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា នៅក្នុងAccount Facebook របស់លោក អំពីរូបភាពខ្លះៗ ដែលបង្ហាញថា ផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ គឺជាស្នាព្រះហស្ថពិតៗ របស់សម្តេចព្រះបរមរតនកោដ្ឋ (ព្រះបាទសម្តេចព្រះនរោត្តម សីហនុ) មិនមែនកសាងដោយអាណានិគមនិយមបារាំងនោះទេ។ ក្នុងនោះ លោក កឹម គុណវឌ្ឍ បានសរសេរបញ្ជាក់ថា រូបភាពភាគទី១ ស្រង់ពីស្នាព្រះហស្ថ របស់សម្តេចឳ សម្តេចតា សម្តេចតាទួត ព្រះបរមរតនកោដ្ឋ ជាមគ្គុទេសន៍ដឹកនាំកសាងផ្លូវរថភ្លើង ១ខ្សែ ភ្នំពេញ ក្រុងព្រះសីហនុ គឺជាសមទ្ធិដ៏ពិសិដ្ឋមួយ ក្នុងចំណោមសមិទ្ធិដ៏ពិសិដ្ឋនានា របស់សង្គមរាស្ត្រនិយមពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៦៩។ រូបភាពឯកសារទាំងនេះ គឺជាតឹកតាងបញ្ជាក់យ៉ាងច្បាស់ គឺនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៦៦ សម្តេចព្រះប្រមុខរដ្ឋ ទ្រង់បានយាងជាអអិបតីសម្ពោធស្ថានីយអយស្ម័យយានទី១ នៃផ្លូវរទេះភ្លើងថ្មី ភ្នំពេញ ក្រុងព្រះសីហនុ នៅប្រទះឡាង រហូតស្ថានីយ៍អយស្ម័យយាន ក្រុងព្រះសីហនុបើកប្រើជាសាធារណៈនៅខែមេសា ឆ្នាំ១៩៦៩ ។ ក្បាលរថភ្លើងឌីយេហ្សែលអគ្គីសនី អាល់ស្តុម កម្លាំង BB 1200 សេស បានដាក់ឲ្យដំណើរការ ក្នុងការដឹកជញ្ជូនអូសទាញនូវទូរទំនិញ និងទូរអ្នកដំណើរ។ ឯកសារស្រង់យកពី សៀវភៅ អនុស្សាវរីយ៍ដោយរូបភាព នៃកម្ពុជា សង្គមរាស្ត្រនិយម ពីឆ្នាំ ១៩៥៥ ដល់ ១៩៦៩ ។


បើតាមខ្លឹមសាររបស់លោក កឹម គុណវឌ្ឍ បានបញ្ជាក់ផងដែរថា ដោយមានសេចក្តីប្រកាសរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ពីការធ្វើដំណើរតាមរថភ្លើង ភ្នំពេញ ក្រុងព្រះសីហនុ នាថ្ងៃទី៣០ ខែមេសា ខាងមុខ ទើបលោកបង្ហាញពីរូបភាពភាគទី១ អំពីសមិទ្ធិផលផ្លូវដែកពីរាជធានីភ្នំពេញ ទៅព្រះសីហនុ គឺជាស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ (សម្តេចព្រះនរោត្តម សីហនុ)៕


13096163_1025102507527550_8266384361275096154_n


13083334_1025102464194221_8144356907511095317_n


13087318_1025102620860872_8377354124575017096_n


13043450_1025102527527548_1962671157995218217_n


13043410_1025102574194210_5265407692658150125_n


13055380_1025102480860886_2771280959199282835_n


13100961_1025102600860874_5355319223920571889_n


943760_1025102360860898_9023792806952363627_n


13095962_1025102590860875_6206453569546184337_n


13095886_1025110744193393_439301028512856001_n

រូបភាពខ្លះៗដែលបង្ហាញថា ផ្លូវដែកពីភ្នំពេញ​ទៅព្រះសីហនុ ជាស្នាព្រះហស្ថសម្តេចតា រូបភាពខ្លះៗដែលបង្ហាញថា ផ្លូវដែកពីភ្នំពេញ​ទៅព្រះសីហនុ ជាស្នាព្រះហស្ថសម្តេចតា Reviewed by Unknown on 2:25:00 AM Rating: 5

No comments:

Powered by Blogger.