Wednesday, April 27, 2016

ក្រសួងការងារ នឹងបន្តជួយដោះស្រាយទុក្ខលំបាកកម្មកររងរបួស ៧០នាក់ដោយក្រឡាប់រថយន្តនៅកំពង់ស្ពឺ

13061924_1594993174150141_1107619882491948272_n


News New: បន្ទាប់ពីមានករណីក្រឡាប់រថយន្តដឹកកម្មករ កម្មការិនីរោងចក្រចំការស្វាយ ដែលបង្កអោយមានអ្នករងរបួសស្រាលចំនួន ៧០នាក់ នៅខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៦:១៣នាទីព្រឹកម្សិញនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក៏បានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗអំពីករណីនេះ ដែលមានខ្លឹមសារថា" ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: មានក្តីរន្ធត់ និងសោកស្តាយយ៉ាងក្រៃលែង នៅពេលបានទទួលដំណឹងថា មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅវេលាម៉ោង ៦:១៣នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ស្ថិតតាមផ្លូវជាតិលេខ ៤៤ ចន្លោះគីឡូម៉ែត្រលេខ ១២៥ និង១២៦ ត្រង់ចំណុចភូមិចំការស្វាយ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បណ្តាលអោយកម្មករ ដែលបំរើការងារនៅរោងចក្រចំការស្វាយ ស្តិតនៅក្នុងស្រុកមានជ័យ ខេត្តកំពង់ឆ្នាំង រងរបួសធ្ងន់ស្រាលសរុប ៧០នាក់។ អ្នករងរបួសទាំងនេះ បានទទួលការជួយសង្គ្រោះពីសំនាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ដោយយកចិត្តទុកដាក់។ គិតត្រឹមម៉ោង ១១:៣០នាទីព្រឹកនេះ កម្មករចំនួន ៦៧នាក់ បាន និងកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត គ្លីនិក តែ វណ្ណា និងគ្លីនិក ប្រាក់ សំអន ហើយមានកម្មករចំនួន ៣នាក់ បានជាសះស្បើយត្រឡប់ទៅផ្ទះវិញហើយ។ ឆ្លៀតក្នុងឱកាសដ៏ក្រៀមក្រំនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: សូមចូលរួមរំលែកនូវសេចក្តីសោកស្តាយ និងអាណិតស្រលាញ់ជាទីបំផុតជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់របស់ជនរងគ្រោះ ហើយសូមជូនពរអោយអ្នកដេលរងរបួសឆាប់បានជាសះស្បើយ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: នឹងបន្តជួយដោះស្រាយទុក្ខលំបាកបងប្អូនកម្មករ កម្មការិនី និងក្តុមគ្រួសាទៅតាមគោលរបបសន្តិសុខសង្គមរបស់របស់បេឡាជាតិរបបសន្តិសុខសង្គម។


តាមរយ:សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:នេះ សបញ្ជាក់អោយឃើញថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានយកចិត្តទុកដាក់ និងគិតគូអំពីសុខទុក្ខកម្មករ កម្មការិនីរោងចក្រ គួរអោយកោតសរសើរមែន៕


13102733_1594993230816802_1618524644078159866_n


13077015_1594993197483472_4818305555806549943_n


13095872_1594993250816800_1070756614900657801_n


13102862_1594993224150136_4198610262201291733_n


13051755_1594993167483475_84259732368489282_n

0 comments:

Post a Comment