Recent Posts

Seo Services

ពលរដ្ឋ ១២០០នាក់ ផ្ទុះការតវ៉ារឿងដីធ្លី ស្រុកតំបែរ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ តើបញ្ហានេះត្រូវបញ្ចប់ពេលណា?

13029690_1274424599252000_6536694190905653144_o


News New: នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋប្រមាណជា ១២០០នាក់ មកពីស្រុកពីរក្នុងខេត្តត្បូងឃ្មុំ គឺស្រុកតំបែរ និងស្រុកមេមត់ បាននាំគ្នាដាក់ញត្តិទាមទារសុំអោយរាជរដ្ឋាភិបាលកម្ពុជាជួយដោះស្រាយបញ្ហាការរំលោភយកដីពីសំណាក់ក្រុមអភិជន ដែលបានជិះជាន់យកដីរបស់ពួកគាត់។ បើតាមតំណាង ប្រជាពលរដ្ឋទាំងពីរស្រុក ដែលដឹកនាំប្រជាពលរដ្ឋមកធ្វើការដាក់ញត្តិនោះ បានបញ្ជាក់ថា ក្រុមប្រជាពលរដ្ឋទាំង ១២០០នាក់ នឹងយកលិខិតទៅដាក់សុំអន្តរាគមន៍នៅតាមក្រសួង ស្ថាប័នមួយចំនួន ដូចជា ៖ ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ រដ្ឋសភាជាតិ ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ ខុទ្ធកាល័យសម្តេចនាយករដ្ឋមន្រ្តី និងអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងគោលបំណងស្នើសុំដល់ក្រសួង និងស្ថាប័នរដ្ឋធំៗទាំងអស់នេះ ដើម្បីជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីនេះនិងធ្វើការចុះវាស់វែង ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រពលរដ្ឋ ដែលមានទំនាស់ដីធ្លីអោយបានឆាប់រហ័ស។


ចំពោះបញ្ហាការរំលោភលើសិទ្ធិដីធ្លី លើសិទ្ធិលំនៅដ្ឋាន និងការរំលោភសិទ្ធិមនុស្សមកលើប្រជាពលរដ្ឋកម្ពុជាតាំងពីមុន និងបច្ចុប្បន្ន ជាបញ្ហាប្រឈមមួយ ដែលបានកើតឡើងស្ទើរគ្រប់ទីកន្លែង។ ក្នុងនោះដែរ រយៈពេលចុងក្រោយនេះ បញ្ហាធនធានធម្មជាតិ បាន និងកំពុងទទួលរងនូវការទន្ទ្រាន និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដែលជាហេតុធ្វើអោយប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបរិស្ថាន មិនដឹងថា ពេលណានឹងត្រូវបញ្ចប់នោះទេ។ ជាងនេះទៅទៀត យើងសង្កេតឃើញថាការដោះស្រាយជម្លោះដីធ្លី ជាទូទៅបានត្រូវអូសបន្លាយរាប់ឆ្នាំហើយ ដោយសារតែអ្នកដែលមានសមត្ថកិច្ចដោះស្រាយរឿងនេះ ភាគច្រើន គឺមានភាពលំអៀង ឬខ្លាចញញើតដល់ភាគីក្រុមហ៊ុន ដែលជាអ្នកមានលុយច្រើន មានខ្នងក្រាស់ៗ ឬភាគីអ្នកមានអំណាចនានា។ ដោយសារការដោះស្រាយមានភាពយឺតយ៉ាវ និងប្រក្រតីទាំងនេះ ទើបធ្វើអោយមានការទាមទារតវ៉ារបស់ភាគីប្រជាពលរដ្ឋក្រីក្រ និងគ្មានអំណាច ហើយការទាមទារតវ៉ានោះ ភាគច្រើនមានការរារាំង ហាមឃាត់ និងវាយបំបែកដោយប្រើហិង្សាពីសំណាក់កងកម្លាំងប្រដាប់អាវុធមកលើអ្នកទាមទារតវ៉ាទាំងនោះ មិនចេះចប់មិនចេះហើយ។


ទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី ចាប់ផ្តើមមានសង្ឃឹមក្នុងការទាមទារតវ៉ា ដោយសារវត្តមានឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ដែលគេស្គាល់ថាអតីតអភិបាលរាជធានីភ្នំពេញ ដ៏ល្អមួយរូប ដែលកាលសម័យឯកឧត្តមនោះ ទីក្រុងភ្នំពេញពុំសូវមានបញ្ហាទំនាស់ដីធ្លីឡើយ៕


13112526_544494719065844_2047989235_o


13062899_1274424055918721_3652063722186125946_o


13087174_1274424229252037_602517610399306247_o


13113017_1274424605918666_898191704437921028_o


13043799_1274409762586817_8582386341624485757_n


13051689_1274409622586831_1328928249516406077_n


13094382_1274409652586828_4861997203673275694_n


13072151_544494735732509_1552374636_o


អត្ថបទ៖ លោក សារ៉ន

ពលរដ្ឋ ១២០០នាក់ ផ្ទុះការតវ៉ារឿងដីធ្លី ស្រុកតំបែរ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ តើបញ្ហានេះត្រូវបញ្ចប់ពេលណា? ពលរដ្ឋ ១២០០នាក់ ផ្ទុះការតវ៉ារឿងដីធ្លី ស្រុកតំបែរ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ
តើបញ្ហានេះត្រូវបញ្ចប់ពេលណា? Reviewed by Unknown on 10:32:00 PM Rating: 5

No comments:

Powered by Blogger.