Monday, April 25, 2016

មតិ៣ យល់ឃើញផ្ទុយគ្នាជុំវិញការតែងតាំងកូនប្រុសពីរនាក់របស់លោក ឱម យ៉ិនទៀង

13087762_1316907784992277_2519878279945132347_n

13087586_1316907768325612_2849020552091604177_n

News New: មានមតិពីរបានលើកឡើងផ្ទុយពីគ្នា ជុំវិញករណីកូនប្រុសរបស់លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ទទួលតួនាទីជាឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានទី១៖ លោក យ៉ិនទៀង ពុទ្ធិរិទ្ធ មានឋាន:ស្មើ រដ្ឋលេខាធិការ និងទី២៖ លោក យ៉ិនទៀង ពុទ្ធិរ៉ា មានឋាន:ស្មើ អនុរដ្ឋលេខា នេះបើយោងតាមព្រះរាជក្រិត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ ដែលពេលនេះកំពុងល្បីពេញពិភពព័ត៌មានផ្សេងៗ ។មតិទី១៖ បានលើកឡើងថា លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក្នុងនាមជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាអ្នកបោះសំអាតអំពោះពុករលួយ ចំពោះមន្ត្រី ឬថ្នាក់ដឹកនាំណា ដែលប្រព្រឹត្តអំពើពុករលួយ ដើម្បីកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា ។ ប៉ុន្តែរូបលោកផ្ទាល់ បែរជាមិនអាចកាត់បន្ថយអំពើពុករលួយនៅក្នុងស្ថាប័នលោកបានផង។ ក្នុងស្ថាប័នរបស់លោក តែងតាំងកូនម្តងពីរនាក់ នេះបង្ហាញយ៉ាងច្បាស់ថា បក្សពួកនិយមគ្រួសារនិយមគឺពុករលួយយកតែសាច់ញាតិឯង។ តើទៅបោះសំអាតអំពើពុករលួយស្ថាប័នផ្សេងដូចម្តេចទៅ? នេះហើយគេហៅថា "ម្រាមដៃមួយចង្អុលទៅគេ តែម្រាមដៃបីទៀត កំពុងតែចង្អុលមករកយើងហើយ" ។មតិទី២៖ បានលើកឡើងថា ម៉េចក៏លោក ឱម យ៉ិនទៀង មិនយកកូនរបស់គាត់ទៅធ្វើការងារក្នុងស្ថាប័នផ្សេងទៅ គ្មានអ្នកណាដឹងផង? ធ្វើនេះដូចជា បង្ហាញរិទ្ធិអំណាចខ្លួនឯងពេក មិនអាណិតអាសូរដល់កូនចៅ ប្រជាកសិករក្រីក្រ ដែលខំរៀនសូត្រ ស្នាក់នៅតាមវត្តអារាមអោយគ្នាបានការងារធ្វើផង ។ គិតចង់ធ្វើតែឯងរឺ?មតិទី៣៖ បានលើកឡើងថា វាជារឿងធម្មតាទេ អ្នកណាក៏ដូចអ្នកណាដែរ ពេលបានឡើងធ្វើធំហើយ បើមិនយកសាច់ញាតិបងប្អូនឯង អោយចូលធ្វើការងារជាមួយទៅយកអ្នកក្រៅរឺ? ម្យ៉ាងដោយកូនរបស់គាត់រៀនចំជំនាញដូចគាត់ដែរ ឬក៏បានធ្វើការក្នុងស្ថាប័ននេះ តាំងពីមុនមក វាជារឿងជួនគ្នាប៉ុណ្ណោះ៕


0 comments:

Post a Comment