Recent Posts

Seo Services

ឯកឧត្តម ប៉ា សុជាតិវង្ស ដាក់នៅខណ្ឌសែនសុខ ម៉ាអស់ដៃ ព្រឹកម៉ិញនេះ

12973063_711376732335583_3236634585615542791_o


News New: ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រកាសតែងតាំងមុខតំណែង អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ បានសង្កត់ធ្ងន់ទៅលើ ៤ចំណុចធំៗ ដែលរួមមាន៖
១-រៀបចំធ្វើការងារអោយបានហ្មត់ចត់ និងចេះគ្រប់គ្រងអោយបានត្រឹមត្រូវ ដោយធ្វើការបែងចែកភារកិច្ចអោយមានតំលៃ ជៀសវាងជាដាច់ខាតធ្វើអោយមានការបាត់បង់ឯកភាពផ្ទៃក្នុង និងមិនត្រូវអត្តនោម័តដោយខ្លួនឯង ដោយតាំងខ្លួនឯងជាមេគេ។ ទាំងអភិបាល និងអភិបាលរង ក៏ដូចជា ក្រុមប្រឹក្សា ត្រូវតែចេះរួមកម្លាំងគ្នាធ្វើការងារឬួមគ្នា ដើម្បីសំរេចជោគជ័យជូនប្រទេសជាតិ និងប្រជាពលរដ្ឋក្នុងខណ្ឌទាំងមូល ។ ជាក់ស្តែងឯកឧត្តម បានលើកឧទាហរណ៍ ថ្ងៃទី១៧ មេសា ១៩៧៥ កាលនោះបានធ្វើអោយប្រជាជន ជួបនូវសច្ចភាពជាប្រវត្តិសាស្ត្រដែលមិនអាចភ្លេចបានចំនួន ៣ ធំៗគឺ ៖ ការបាត់បង់សិទ្ធិសេរីភាព ការនិរាសព្រាត់ប្រាស់ និងភាពអត់ឃ្លាន ។
២-ភារកិច្ចដែលអភិបាលខណ្ឌថ្មីត្រូវធ្វើបន្ត រួមមាន៖
-រក្សាអោយបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមគឺ ត្រូវបង្កើនកំលាំងការពារលើគោលដៅដែលងាយរងគ្រោះ ដើម្បីបង្ការនូវបញ្ហាផ្សេងៗ ដែលអាចនឹងកើតឡើងជាយថាហេតុ ពិសេសតំបន់មិនទាន់រៀបរយ និងត្រូវរៀបចំកំលាំងប្រជាការពារត្រៀមដោះបញ្ហាការកកស្ទះចរាចរជាប្រចាំថ្ងៃ
-អំពីបញ្ហាសំណង់ ត្រូវមានការទប់ស្កាត់អោយបាន ដូចជា៖ សំណង់មិនរៀបរយ សំណង់អត់ច្បាប់ សំណង់ខុសច្បាប់ ជាដើម ។ រដ្ឋបាលសាលារាជធានីភ្នំពេញ នឹងមានគម្រោងស្នើសុំអោយប្រធានមន្ទីររៀបចំដែនដី បង្ហាយពីបែបបទសុរិយោដី សុំច្បាប់សាងសង់ដូចជា៖ សុំសង់ផ្ទះ សុំចុះបញ្ជីក្បាលដី សុំបង្រួមក្បាលដី រួមទាំងឯកសារភ្ជាប់ តើត្រូវមានអ្វីខ្លះ? ដើម្បីផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានដឹង តាមរយៈការិយាល័យច្រកចេញចូលតែមួយ ។ កំណត់នូវពេលវេលានៃការចរន្តឯកសារ ការបម្រើសេវាសាធារណៈ និងការដោះស្រាយសំណង់ ដែលស្ថិតក្នុងបញ្ជីសារពើភ័ណ្ឌរបស់រដ្ឋជូនប្រជាជន ជាក់លាក់មួយ ។
៣-ការធ្វើប្រតិភូកម្មមុខងារ និងភារកិច្ច
-ការប្រើកញ្ចប់ថវិកាអភិវឌ្ឍ គឺត្រូវចេះប្រើអោយចំបញ្ហា ដូចជា៖ ការថែទាំផ្លូវ ការថែទាំលូ ។ ដោយឯកឧត្តមអភិបាលរាជធានីសង្ឃឹមថា តទៅគ្មានផ្លូវខូច គ្មានលូស្ទះ ទៀតទេ ចាប់ពីឆ្នាំ២០១៦នេះ ហើយជៀសវាងការរុញភាពទទួលខុសត្រូវដាក់គ្នាពីសង្កាត់ ទៅខណ្ឌ ឬខណ្ឌ ទៅរាជធានី ដែលនេះជាការទទួលខុសត្រូវរបស់ខណ្ឌ។
-ចំពោះបញ្ហាផ្លូវ ដែលធ្វើរួច ត្រូវគ្រប់គ្រងការប្រើប្រាស់ចិញ្ចើមផ្លូវអោយបានតឹងរឹង កុំអោយមានការលក់ដូរ ការចតរថយន្តនៅតាមចិញ្ចើមផ្លូវតទៅទៀត
-ចំពោះបញ្ហាលូ លោកចៅសង្កាត់ និងសាធារណការ ត្រូវខិតខំដោះស្រាយបញ្ហាការស្ទះលូ អោយបានល្អ
-បញ្ហាប្រឡាយ មិនត្រូវបណ្តែតបណ្តោយអោយមានការរំលោភបន្តទៀតទេ សាលារាជធានីនឹងខិតខំស្តារ
៤-ចំពោះបញ្ហាសំរាម ត្រូវបង្ហាញ ឬផ្សព្វផ្សាយពីកម្មវិធីប្រមូលសំរាមបញ្ជ្រាបអោយប្រជាជនដឹងជាមុន។ ចំណែកឯបញ្ហាសង្វាក់ការងារត្រូវធ្វើអោយបានប្រាកដប្រជា ពិសេស សង្កាត់ និងខណ្ឌ តើក្រុមហ៊ុនស៊ីនទ្រី ជាមួយនឹងអាជ្ញាធរ តើមានកាតព្វកិច្ចបែបណាខ្លះ?


12984026_711376749002248_4138523439500256194_o


12983432_711376782335578_6594476155124576458_o

ឯកឧត្តម ប៉ា សុជាតិវង្ស ដាក់នៅខណ្ឌសែនសុខ ម៉ាអស់ដៃ ព្រឹកម៉ិញនេះ ឯកឧត្តម ប៉ា សុជាតិវង្ស ដាក់នៅខណ្ឌសែនសុខ ម៉ាអស់ដៃ ព្រឹកម៉ិញនេះ Reviewed by Unknown on 9:38:00 PM Rating: 5

No comments:

Powered by Blogger.