Friday, April 22, 2016

ក្រុមហ៊ុនស្រាបៀរថៃហ័្គរ ឧបត្ថម្ភប្រាក់ ៥ម៉ឺនដុល្លារជាលើកទី៥ ដល់កាកបាទក្រហមកម្ពុជា

13076574_1590344761283041_7611940021102694323_n


News New: នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ សម្ដេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការជាមួយគណ:ប្រតិភូក្រុមហ៊ុនស្រាបៀរថៃហ្គ័រ(CAMBODIA BERVERY LIMITED)ដឹកនាំដោយ លោក រ៉ូឡេនដ៏ បាឡា អគ្គនាយកក្រុមហ៊ុន ដើម្បីចូលជួបសំដែងការគួរសម នៅទីស្តីការកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។ នៅក្នុងជំនួបនោះដែរ លោក រ៉ូឡេនដ៏ បាឡា អគ្គនាយកក្រុមហ៊ុនស្រាបៀរថៃហ័្គរ បាននាំយកថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិកជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាជនកម្ពុជា ដែលជួបការលំបាកគ្រប់រូបភាព ជួបគ្រោះមហន្តរាយនានា ជនពិការ ចាស់ជរា ស្ដ្រីមេម៉ាយ និងកុមារកំព្រាជាដើម ហើយផ្តល់ជូនរបស់ក្រុមហ៊ុនស្រាបៀរថៃហ័្គរនេះ គឺជាលើកទី ៥ហើយ។ ក្នុងឱកាសនោះ សម្ដេច ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំនរគុណចំពោះលោកអគ្គនាយក និងក្រុមហ៊ុនទាំងមូល ដែលបានផ្តល់ថវិកាជូនកាកបាទក្រហមកម្ពុជា សម្រាប់យកទៅប្រើប្រាស់ ប្រកបដោយតម្លាភាព ជាពិសេសជួយដល់ប្រជាជន ដែលងាយរងគ្រោះ សំខាន់គឺ នៅតាមខេត្ដមួយចំនួន ដែលកំពុងទទួលរងគ្រោះរាំងស្ងួត ខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ត្រូវជីកអណ្ដូង ជីកស្រះ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់ រួមទាំងកង្វះខាតដទៃទៀត ដែលកាកបាទក្រហមកម្ពុជា បាន និងកំពុងបន្ដជួយគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនោះ។




សម្ដេចប្រធានកាកបាទក្រហមកម្ពុជា  ក៏បានថ្លែងបន្ដទៀតថា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ខាមុខនេះ ជាថ្ងៃពិសេសមួយ ដែលកាកបាទក្រហមកម្ពុជា នឹងប្រារពទិវា ៨ឧសភា លើកទី១៥៣ ដើម្បីកៀរគរ ប្រមែប្រមូលមូលនិធិសប្បុរសធម៌ សម្រាប់ទុកធ្វើសកម្មភាពមនុស្សធម៌ជួយប្រជាជនកម្ពុជាជួបការលំបាកគ្រប់រូបភាព ជួបគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ជួយជនពិការ ជួយចាស់ជរា ជួយស្ដ្រីមេម៉ាយ ជួយក្មេងកំព្រារ និងបញ្ហាជាច្រើនទៀត៕


13051609_1590344794616371_9138075523115579119_n


13082521_1590344767949707_8129511394653851905_n


13055423_1590344857949698_1706219239993957493_n


13006580_1590344907949693_6496785065990651292_n



0 comments:

Post a Comment